ព័ត៌មានទាន់ហេតុការណ៍៖

គួរស្វែងយល់! តើហេតុអី បានជាអ្នកលក់អនឡាញ ចូលចិត្តស្រែក ចង់ដាច់បំពង់ក និងស្រែកជេគេឯងពេញហ្នឹង?

ចែករំលែក៖

ភ្នំពេញ បច្ចុប្បន្ននេះយើងសង្កេតឃើញថា ការលក់ដូរតាមអនឡាញរបស់អាជីវកម្មភាគច្រើនបានផ្លាស់ប្តូរមកធ្វើការផ្សព្វផ្សាយនិងចែកចាយលើបណ្តាញសង្គមវិញដោយសារនេះជាតម្រូវការរបស់អតិថិជនភាគច្រើនដូច្នេះហើយសម្រាប់អតិថិជនទូទៅមានភាពងាយស្រួល កាន់តែខ្លាំងនៅពេលដែលចង់ញុំាចង់ទិញសម្ភារៈប្រើប្រាស់អ្វីមួយបើមិនចង់ចំណាយពេលវេលា ទៅផ្សារទិញទេ អាចធ្វើការកម្មង់តាម​Onlineបាន ក្នុងនោះក៏​​មាននៅសេវាកម្មដឹកជញ្ជូនដល់កន្លែងថែមទៀតកាន់តែងាយស្រួល

ជាក់ស្តែងបើអាចនិយាយបានថា៖សម័យនេះគឺជាសម័យនៃបច្ចេកវិទ្យាដែលមនុស្សស្ទើរគ្រប់គ្នាទៅហើយចូលចិត្តប្រើប្រាស់អ្វីទំនើបជាមុនច្រើនមិនថាសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃក្នុងផ្ទះក៏ប្រព័ន្ធអេឡិចត្រូនិចផ្សេងៗនោះទេ និយាយឲ្យចំវាបានសម្រួលដល់ភាពនឿយហត់​ ​បង្កើនភាពងាយស្រួលនិងជួយចំណេញពេលឲ្យអ្នកបាន​​ដល់មួយភាគធំឯណ្ណោះ​ ​

រូបតំណាង

ក៏ប៉ុន្តែស្របពេលដែលអាជីវកម្មអនឡាញជាទីផ្សារធំទូលាយ និងបើចំហរមួយដែលមនុស្សភាគច្រើនតែងតែចំណាយពេលទៅលើវានោះគេក៏សង្កេតឃើញថា ខាងផ្នែក​​សីលធម៌នៃអ្នកលក់និងអ្នកទិញក៏កាន់តែធ្លាក់ចុះដូចគ្នាដែរ។ សម្រាប់បុគ្គលជោគជ័យពិតប្រាកដដែលមានឈ្មោះល្បីៗលើពិភពលោកគេបានឲ្យនិយមន័យលើការលក់ដូរថា អតិថិជនជាស្តេចហេតុដូច្នេះសេ្តច ធ្វើអ្វីក៏មិនអាចខុសដែរ

នេះមានន័យថាក្នុងនាមអ្នកជា អ្នកលក់ត្រូវប្រើភាសាឲ្យពិរោះពិសារជាមួយភ្ញៀវ សា្វគមន៍និងទទួលភ្ញៀវដោយ ភាពកក់ក្តៅព្រោះនៅពេលដែលអ្នកបម្រើសេវាកម្ម​​ដល់អតិថិជនរបស់អ្នក​​បានល្អ នោះអ្នកនឹងមិនចាំបាច់ហត់នឿធ្វើ ​​ការផ្សព្វផ្សាយច្រើននោះទេ តែអតិថិជនម្នាក់នោះនឹងក្លាយខ្លួនទៅជាអ្នកផ្សព្វផ្សាយឲ្យហាងអ្នកដោយខ្លួនឯង ទៅកាន់មិត្តភក្តិ អ្នករួមការងារ និងសាច់ញាត្តិរបស់គេអំពីសេវាកម្មដ៏ល្អរបស់ហាងអ្នកដោយឯកឯង។

រូបតំណាង

ក៏ប៉ុន្តែចំណុចនេះមិនមែនមានន័យថាឲ្យអ្នកត្រូវអត់ធ្មត់គ្រប់យ៉ាងទោះបីភ្ញៀធ្វើហួសហេតុខ្លាំងនោះដែរ។តែក្នុងនាមជាអ្នកលក់ត្រូវមានចិត្តអំណត់ឲ្យធ្ងន់បន្តិច ព្រោះគេមានលុយ យកមកទិញរបស់ពីអ្នក ហើយអ្នកត្រូវការគេតែបើបញ្ហា មិនអាចជៀសបានត្រូវ​​ធ្វើការដោះស្រាយដោយសតិមិនមែនដោយខ្លៅនោះទេ។

រូបតំណាង

សរុបមកការស្រែកជេរប្រមាថទៅកាន់អតិថិជន និងជាពិសេសការដែល​​មិនទទួលយកនៅពាក្យរិះគន់ ពីអតិថិជនហើយបែរជាយកមកតបលើបណ្តាញសង្គមវិញនេះ ​​គឺហាក់ប្រៀបដូចជាអ្នកកំពុងតែរៀបឥដ្ឋ មកបិទផ្លូវអាជីវកម្មរបស់អ្នកដូចគ្នាដែរ ព្រោះអ្នកបានបង្ហាញពីអត្តចរឹកពិតរបស់អ្នកឲ្យអតិថិជនដទៃទៀត បានឃើញនិងបានដឹង។ នៅពេលដែលអ្នកបង្ហាញពីភាពមិនល្អរបស់អ្នកកាន់តែច្រើនការទុកចិត្តនិងជំនឿដែលអតិថិជនធ្លាប់មានមកលើអ្នកក៏នឹងត្រូវបាត់បង់ម្តងបន្តិច ដូចគ្នាដែរ

រូបតំណាង

អ្នត្រូវដឹងថានេះជាសវទី២១ ជា​​សម័យនៃទីផ្សារសេរីអតិថិជនមានជម្រើសច្រើនណាស់ ក្នុងការជ្រើសរើសហើយប្រសិនបើផលិតផលគេល្អប្រហាក់ប្រហែលអ្នក  ឬក៏បើទោះបីពេលខ្លះផលិតផល គេអន់ជាងអ្នកបន្តិចក៏ដោយ​​ តែបើការបម្រើសេវាកម្មរបស់គេល្អជាងអ្នកនោះអតិថិជន របស់អ្នក​​នឹងរត់ទៅកន្លែងគេដោយខ្លួនឯង ហើយពេលនោះភាពខ្លាំងនិងអំនួតដែលអ្នកធ្លាប់តែមាន លើខ្លួនឯងទុកអតិថិជនដូចជាសម្រាមនោះ ​​​ក៏នឹងលេងមានទៀតដែរដោយ៖សហការី


ចែករំលែក៖