ព័ត៌មានទាន់ហេតុការណ៍៖

ចំណេះដឹងទូទៅ៖ ពាក្យចាស់ពោលថា បើបានប្រពន្ធល្អចេះទុកដាក់ទ្រព្យសម្បត្តិ តែបើបានប្រពន្ធចរិតមារយាទមិនបាន គឺបំផ្លាញទ្រព្យយើង

ចែករំលែក៖

គួរស្វែងយល់៖ បើតាមពាក្យមនុស្សចាស់ពីបុរាណ តែងតែនាំគ្នានិយាយតៗគ្នាថា មនុស្សប្រុស បើចង់សល់លុយកាក់ មាសប្រាក់ គួរតែរកប្រពន្ធម្នាក់ដើម្បីមករៀបចំជីវិតឲ្យបានល្អ ព្រោះគាត់អាចជួយសន្សំទុកដាក់ទ្រព្យដែលខំរកបាន ភាគច្រើននៃមនុស្សប្រុស គឺពេលដែលនៅលីវ (មិនទាន់រៀបការ) គឺខ្ជះខ្ជាយណាស់ចាយវាយមិនសូវចេះគិតនោះទេ។ ដូច្នេះមនុស្សប្រុសនៅពេលដែលមានប្រពន្ធ មានគ្រួសារទើបដឹងថា ខ្លួនជាជំហមួយដ៏រឹងមាំសម្រាប់គ្រួសារ និងជាមេគ្រួសារ ដែលត្រូវទទួលបន្ទុកជាច្រើនក្នុងការរ៉ាប់រងព្រោះរាល់ការចំណាយទាំងអម្បាលមាណ គឺត្រូវចំណាយមួយគ្រួសារមិនមែនមានតែម្នាក់ឯងខ្លួនមួយដូចកាលពីមុននោះឡើយ។

ជាក់ស្ដែងសម្រាប់ការជ្រើសយកប្រពន្ធ ដើម្បីរៀបការនិងគ្នា វាមិនមែនសុទ្ធតែមិនអាចបានល្អដូចពាក្យចាស់ពោលនោះទេ ព្រោះមនុស្សស្រីខ្លះមិនមែនជាអ្នកនាំទ្រព្យសម្បត្តិ និងសំណាងល្អដល់ប្ដី ឱ្យគ្រួសារឡើយផ្ទុយទៅវិញនាងអាចជាអ្នកបំផ្លាញទ្រព្យសម្បត្តិយើងទៅវិញព្រោះមនុស្សស្រីខ្លះមានរូបសម្បត្តិស្រស់ស្អាតតែសម្រកក្រៅ ប៉ុន្តែកញ្ជើធ្លុះ មិនចេះរៀបចំសន្សំទុកដាក់មាសប្រាក់ លុយកាក់ដែលប្ដីខំរកទាំងលំបាកនោះទេ។

រូបតំណាង

វាក៏មានពិតមែនប្រភេទមនុស្សស្រីដែល ឆ្កួតនឹងល្បែង ពូកែតែខាងតុបតែងខ្លួន ដើរលេង ដើរផ្សារ ចាយលុយមិនចេះគិត ហ៊ឺហា មិត្តភក្តិសម្ភារៈនិយមគិតតែលាដៃសុំលុយ ចរិតទាំងនេះ មិនមែនព្រោះតែនាងជាកូនអ្នកមានទើបក្លាយជាទម្លាប់ទេ ព្រោះមនុស្សស្រីដែលហាយសូរខ្លាំង តាំងខ្លួនជាស្រីស្អាតជាអ្នកមាន ក៏អាចកើតក្នុងគ្រួសារក្រីក្រដែរ តែគេតែងខ្លួនស្អាតលើសសមត្ថភាព តម្លើងចរិតមារយាទតែភ្លេចគិតពីសន្ដានរបស់ខ្លួន អាចនិយាយបានថា ជាមនុស្សស្រីអន់ចរិត។

រូបតំណាង

ចំណែកឯមនុស្សស្រីខ្លះទៀត កុំថាឡើយឱ្យចេះជួយរកលុយ ទុកដាក់លុយកាក់ សូម្បីតែផ្ទះសម្បែងក៏នាងមិនរៀបចំឱ្យមានសិរីសួស្ដីដែរ ផ្ទះដូចសម្បុកកណ្ដុរ ដូចទ្រុងជ្រូក ម្ហូបអាហារក៏មិនធ្វើ សួរថាមនុស្សស្រីបែបហ្នឹងបានអីនាំលាភឱ្យប្ដីទៅ។

ដូច្នេះបើមនុស្សប្រុសណាយកប៉ះចំប្រពន្ធបែបនេះ អ្នកនឹងមិនមានសំណាងដូចពាក្យចាស់ៗប្រាប់នោះឡើយ ផ្ទុយទៅវិញ ទោះអ្នកពូកែរក ខំរកយ៉ាងណាក៏ដោយ ចុងក្រោយ អ្នកក៏នៅតែមិនសល់អ្វី៕ដោយ៖សហការី


ចែករំលែក៖