ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងការងារផ្អាកគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលជំនាញ២សប្តាហ៍ ដោយសារបង្ការពីជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ ក្នុងគោលបំណងបង្ការសុវត្ថិភាពពីការរីករាលដាលនៃជម្ងឺកូវីដ-១៩ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសផ្អាកការបណ្ដុះបណ្ដាលនៅតាមគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្ដាល រយៈពេល២សប្តាហ៍ ចាប់ពីពេលជូនដំណឹងនេះ។

នៅក្នុងសេចក្ដីជូនដំណឹង ស្ដីពីការផ្អាកការបណ្ដុះបណ្ដាលនៅតាមគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈនៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្ដាល នៅរាត្រីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា ការផ្អាកនេះជាវិធានការដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសាលា និងការរីករាលដាលក្នុងសហគមន៍។

 ក្រសួងបញ្ជាក់ទៀតថា ក្នុងកាលៈទេសៈនេះ គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ ត្រូវបន្តដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធបណ្ដុះបណ្ដាលពីចម្ងាយ ឬអនឡាញ (Online)៕ដោយ៖ស តារា

 


ចែករំលែក៖