ភ្នំពេញ៖ អនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងទេសចរណ៍បានចេញលិខិតជូនដំណឹង ជម្រាបជូន លោក លោកស្រីអភិបាលនៃគណៈអភិបាលរាជធានីខេត្ត ស្តីពីការបន្តបិទសកម្មភាពអាជីវកម្ម KTV ក្លឹបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀរហ្កាឌិន) រហូតដល់មានការជូនដំណឹងជាថ្មី។
អាស្រ័យហេតុនេះ សូមលោក លោកស្រីអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត យកចិត្តទុកដាក់ បន្តការត្រួតពិនិត្យ និងអនុវត្តសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ ស្តីពីការបន្តបិទសកម្មភាព អាជីវកម្ម KTV ក្លឹបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្តូតែក និងបៀរហ្គាឱ8) ឱ្យមានប្រសិទ្ធភាព។
សូមអានខ្លឹមសារលិខិតដូចខាងក្រោម៕
ដោយ៖សុខ ខេមរា