រថយន្តហោះ ប្រភេទ “AirCar” បានចំណាយពេលតែ៣នាទីប៉ុណ្ណោះ សម្រាប់ប្រែកាយហោះហើរបានហើយក្នុងល្បឿនដល់ទៅ១០០០គឺឡូម៉ែត្រក្នុងមួយម៉ោង ។
ក្នុងរយៈពេល៣០ឆ្នាំកន្លងមក សាស្ត្រាចារ្យ Klein Vision បានអភិវឌ្ឍរថយន្តហោះដែលមានឈ្មោះថា “AirCar” នៅក្នុងប្រទេសស្លូវ៉ាគី។ សកម្មភាពប្រែកាយពីរថយន្តទៅជាយន្តហោះចំណាយពេល៣នាទី ។
រយន្ត “AirCar” មានទម្ងន់ ១១០០គីឡូក្រាម អាចដឹកមនុស្សបានពីរនាក់ទាំងអ្នកបើកបរ។ រថយន្តហោះបានបំពាក់ម៉ាស៊ីន BMW 1.6L មានកម្លាំង១៤០HP។ រថយន្តហោះអាចហោះហើរក្នុងបរិវេណ១ពាន់គីឡូម៉ែត្រ អស់សាំង១៨លីត្រក្នុងមួយម៉ោង។
រថយន្តហោះខាងលើបានធ្វើតេស្តសាកល្បងប្រកបដោយជោគជ័យ ជាការងាយស្រួលសម្រាប់ធ្វើដំណើររបស់ក្រុមអ្នកមាន ដោយមិនចាំបាច់ជួលទីតាំងចតយន្តហោះឡើយពេលហោះហើររួចបើកមកផ្ទះធម្មតា៕ដោយ៖ធី រីណា