ព័ត៌មានទាន់ហេតុការណ៍៖

ឆ្នាំនេះ! ក្រុមហ៊ុន Google អបអរសាទរ ទិវាបុណ្យឯករាជ្យជាតិរបស់ប្រទេសកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ក្រុមហ៊ុន Google បានអបអរសាទរទិវាបុណ្យឯករាជ្យជាតិរបស់ប្រទេសកម្ពុជា ដែលកន្លងមក នៅថ្ងៃបុណ្យឯករាជ្យជាតិនៃប្រទេសកម្ពុជាGoogle ធ្លាប់បានតាំងបង្ហាញរូប Doodle ដើម្បីបង្ហាញថ្ងៃទទួលបានឯករាជ្យរបស់កម្ពុជា នៅថ្ងៃ៩ ខែវិច្ឆិកា។ នេះក៏មិនមែនជាលើកទីមួយនោះទេដែល Google បានអបអរសាទរទិវាបុណ្យឯករាជ្យជាតិនេះ។

សូមជម្រាបថា សម្រាប់ថ្ងៃនេះដែរ ប្រទេសកម្ពុជា បានប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា (ឆ្នាំ១៩៥៣២០២០) ដែលប្រទេសកម្ពុជាបានរួចផុតពីការត្រួតត្រារបស់អាណានិគមនិយមបារាំង។ជាក់ស្តែងថ្ងៃនេះដែរ ក៏បង្ហាញពីការលះបង់ឈាមស្រស់សាច់ស្រស់ និងភាពអង់អាចក្លាហាននៃប្រជាជនកម្ពុជា ដើម្បីឲ្យប្រទេសមួយនេះទទួលបានសេរីភាពពេញបរិបូរ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Google ក៏ធ្លាប់តាំងបង្ហាញរូប doodle នៃថ្ងៃបុណ្យឯករាជ្យជាតិនៃប្រទេសកម្ពុជា ដូចជាឆ្នាំ២០១៥ ២០១៧និង២០១៨។សម្រាប់ឆ្នាំ២០២០ នៅពេលគេចូលទៅដល់កន្លែងស្វែងរករបស់ Google គេនឹងឃើញរូបទង់ជាតិរបស់ប្រទេសកម្ពុជា ដែលកំពុងបក់រវិចៗ ជាមួយពាក្យ Google នៅពីខាងក្រោម៕

IMG_0879.gif

រូប Doodle ឆ្នាំ២០២០

IMG_0880.png

រូប Doodle ឆ្នាំ២០១៨

IMG_0881.gif

រូប Doodle ឆ្នាំ២០១៧

IMG_0882.jpeg

រូប Doodle ឆ្នាំ២០១៥

IMG_0878.png

កន្លែងស្វែងរក Google ដែលបានអបអរទិវាបុណ្យឯករាជ្យជាតិឆ្នាំ២០២០


ចែករំលែក៖