គួរស្វែងយល់៖ តើអ្នកណាខ្លះតែងតែចង់ឲ្យគេយកចិត្តមកដាក់លើខ្លួនយើងប៉ុន្តែខ្លួនយើងទៅវិញទេមិនព្រមសាកយកចិត្តគេ មកដាច់ចិត្តយើងមើលទៅបើគេសុំពីអ្នកវិញ តើព្រមទេ? តោះមនុស្សស្រីចង់ដឹងអត់ ហើយបើចង់ដឹងច្បាស់សូមអានព័ត៍មានលំអិតមានដូចខាងក្រោម៖
១. បំណងប្រាថ្នាក្នុងជីវិត និង ការងារ
ច្បាស់ណាស់ដែលមនុស្សទាមទារ និង តែងចង់ទទួលបានការថ្នាក់ថ្នមពីមនុស្សដែលខ្លួនស្រលាញ់ ជាពិសេសស្វាមីនេះហើយ។ តែទន្ទឹមនឹងការទាមទារបែបនេះ អ្នកក៏ត្រូវតែចេះគិតដែរថា មនុស្សប្រុសមានកាតព្វកិច្ចជាច្រើន ហើយបើក្លាយជាមេគ្រួសារទៀតនោះ ទំនួលខុសត្រូវក៏មានការកើនឡើងទ្វេរដង។ ទាល់តែមានការយោគយល់ និង មានចិត្តអំនត់បន្តិចទោះជាគេត្រូវប្រឹងប្រែងយ៉ាងណា ក៏មិនមានអារម្មណ៏ថានឿយហត់នោះដែរ។ អ៊ីចឹងហើយ ប្រពន្ធដែលឆ្លាតប្រាកដជាមិនធ្វើខ្លួនជាបន្ទុកបន្ថែមពីលើការលំបាករបស់ស្វាមីខ្លួនឡើយ
២. មិត្តភក្តិ
សម្រាប់មនុស្សប្រុស វាអាចមិនមែនជារឿងងាយក្នុងការលាតត្រដាងពីរឿងក្នុងចិត្តទៅប្រាប់អ្នកដទៃ ជាពិសេសបងប្អូនសាច់ញាតិ ឬ ឪពុកម្ដាយជាដើមមានតែមិត្តភក្តិជិតស្និទ្ធរបស់ពួកគាត់នេះហើយដែលជាទីពឹងពាក់សម្រាប់រឿងរ៉ាវទាំងនេះ។ ទោះជាមិនជាប់សាច់ឈាមនឹងគ្នាពិតមែន តែពួកក៏ជាផ្នែកសំខាន់មួយនៃជីវតស្វាមីអ្នកដែរ គេប្រាកដជាកាន់តែពេញចិត្តនឹងអ្នកជាមិនខាន បើសិនជាមិនដែលហាមឃាត់និង ជជីកសួរសូម្បីតែរឿងតូចតាចបែបនេះក្ដី។
៣. ឪពុកម្តាយ និង បងប្អូូនសាច់ញាតិ
មនុស្សស្រីពេលដែលរៀបការរួច ប្រាកដជាបារម្ភជាងគេរឿងគ្រួសារខាងគេនេះហើយ។ ធម្មតាទេដែលជីវិតប្ដីប្រពន្ធមានការមិនយល់ស្របគ្នា តែត្រូវចាំច្បាស់នៅក្នុងចិត្តថា មិនត្រូវដាក់អោយប្ដីជ្រើសរើសរវាងខ្លួន និងគ្រូសារគេនោះទេ អ្នកក៏ប្រហែលជាមិនស្រណុកក្នុងចិត្តដែរបើសិនជាគេចោតសំណួរនេះឡើងមកនោះ៕ដោយ៖សហការី