ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​យីឌុបបុកប៉ះគ្នាជាមួយរថយន្ត​ដឹក​ អ្នកជំងឺ​ស្លាប់និងរបួសច្រេីននាក់

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖​ ពិតជារន្ធត់ខ្លាំងណាស់ទៅ​ លេីអ្នកដំណេីរដែលកេីតគ្រោះ​ថ្នាក់​ចរា​ចរណ៍​រវាងរថយន្តសង្គ្រោះបន្ទាន់នឹងរថយន្តយីឌុប​ក្នុង​ទិសដៅ​បញ្ច្រាសគ្នា​បង្ក​ឲ្យ​មានមនុស្ស​ស្លាប់និងរបួសជា

ច្រេីន​នាក់ដែលគេដឹងថា​មានតៃកុងរថយន្ត​របួសស្រាល​ ,គ្រូពេទ្យស្រីម្នាក់​របួសធ្ងន់បាក់ភ្លៅម្ខាង​, អ្នកកំដរអ្នកជំងឺ២នាក់​របួសធ្ងន់​ និងអ្នកជំងឺបានស្លាប់ ។

យោងតាម​ប្រភព​ព័ត៌មាន​ឱ្យដឹងថា​ករណី​នេះ​កេីតឡេីង​កាលពីវេលាម៉ោង​៨និង៤០នាទីយប់ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ៣៥-៣៦ ស្ថិតក្នុងភូមិស្វាយកាំបិត ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។​ រថយន្តម៉ាកហុីយ៉ាន់ដាយពាក់ស្លាកលេខក្រចេះ 3A-0892 និងរថយន្តសង្គ្រោះមន្ទីរពេទ្យពាក់ស្លាកលេខ រដ្ឋ១២- 2-0938​ ។ រថយន្តម៉ាកហុីយ៉ាន់ដាយបើកបរពីត្បូងទៅជើង (ពីត្បូងឃ្មុំទៅក្រចេះ)​ ឯរថយន្តសង្គ្រោះបើកបរពីជើងទៅត្បូង (ពីខេត្តរតនគិរីទៅខេត្តត្បូងឃ្មុំ)​។

ក្រោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​កេីតឡេីង​ គេឃេីញនៅក្នុងរថយន្តសង្គ្រោះបន្ទាន់មានមនុស្សចំនួន៦នាក់រួមមាន​ ៖
១- ឈ្មោះ អ៊ន ប៊ុនឡេង អាយុ៥២ឆ្នាំរស់នៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ជាតៃកុងឡានពេទ្យ ( គ្មានរបួស)។
២-ឈ្មោះ ម៉ូក ដា ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិដូនមាស ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ (ស្លាប់ពេលកំពុងបញ្ជូនទៅមន្ទីរពេទ្យ)។
៣- ឈ្មោះ ម៉ៅ សុភី ភេទស្រី អាយុ៣៧ឆ្នាំ ( អ្នកគ្រូពេទ្យខេត្តរតនគិរី) (របួសធ្ងន់)។
៤- ឈ្មោះ ដា ឧត្តម ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិដូនមាស ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ (របួសធ្ងន់)។
៥- ឈ្មោះ ញឹប មុំ ភេទស្រី អាយុ ៤៥ឆ្នាំ នៅខេត្តរតនគិរី (របួសធ្ងន់)។
៦- ឈ្មោះ ញេប ធីម ភេទស្រី អាយុ៣៥ឆ្នាំ នៅភូមិដូនមាស ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ( របួសស្រាល)។

ដោយឡែកអ្នកគ្រូពេទ្យត្រូវបានគេដឹកបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែតនៅរាជ​ធានីភ្នំពេញដើម្បីជួយសង្គ្រោះ​ ឯអ្នកបើកបររថយន្តហុីយ៉ាន់ដាយ (ពុំស្គាល់អត្តសញ្ញាណ) ក្រោយពេលកើតហេតុបានរត់គេចខ្លួនបាត់ ៕​ ដោយ​ ៖​ វណ្ណៈ


ចែករំលែក៖