ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានីយ​ប្រេងមួយកន្លែងស្ថិត​នៅ​ភូមិ​អំពិល ឃុំ​ស្លា ស្រុក​សំរោង ខេត្តតាកែវ កំពុងសាងសង់​គ្មាន​ច្បាប់​អនុញ្ញាតិ

ចែករំលែក៖

     ខេត្តតាកែវ បើយោងតាមសេក្ដីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថាស្ថានីយប្រេងមួយកន្លែងស្ថិតនៅភូមិអំពិល ឃុំស្លា ស្រុកសំរោងខេត្តតាកែវកំពុងតែលួចសាងសង់ដោយគ្មានច្បាប់អនុញ្ញាតិ ហើយនៅពេលដែលក្រុមអ្នកសារព័ត៌មានចុះទៅសាកសួរពាក់ព័ន្ធនឹងករណីខាងលើនេះ ម្ចាស់ទីតាំងស្ថានីយប្រេងមិនបានបង្ហាញអត្តសញ្ញាណនោះទេ ដោយគ្រាន់តែអះអាងថាមានការអីទៅសួរលោកអ៊ុ សំនាង ប្រធានមណ្ឌលកុមារនៃក្ដីសង្ឃឹមស្រុកព្រៃកប្បាស ទៅ ព្រោះគាត់ធ្វើអ្វីតាមតែលោក អ៊ុ សំនាង ជាអ្នកបញ្ជានោះទេ

សេចក្ដីរាយការណ៍ខាងលើបានបញ្ជាក់ទៀតថា ការលួចសាងសង់ស្ថានីយប្រេងខាងលើ ត្រូវបានបែកធ្លាយថាគ្មានច្បាប់

ភ្លាមៗអាជ្ញាធរស្រុកក៏បានដាក់កម្លាំងចម្រុះចុះទៅហាមឃាត់ ដោយតម្រូវឱ្យម្ចាស់ទីតាំងរត់ការច្បាប់ឡើងវិញ ឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសទើបឲ្យសាងសង់បន្តទៀត

ពាក់ព័ន្ធនឹងបញ្ហានេះដែរអ្នកយកព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោក អ៊ុ សំនាង ប្រធានមណ្ឌលកុមារនៃក្ដីសង្ឃឹមស្រុកព្រៃកប្បាសបានទេ ព្រោះគ្មានលេខទូរស័ព្ទ

ដោយឡែកជុំវិញរឿងនេះដែរលោក កេ ម៉ៅ អភិបាលស្រុកសំរោង បានបញ្ជាក់ថា លោកពិតជាបានដាក់កម្លាំងចុះទៅហាមឃាត់ការសាងសង់ស្ថានីយប្រេងខាងលើមែន គឺដោយសារតែការសាងសង់គ្មានច្បាប់អនុញ្ញាតិនោះទេ បន្ថែមពីនេះ លោកអភិបាលស្រុកសំរោងរូបនេះ បានបញ្ជាក់ទៀតថា ក្រោយពីកម្លាំងលោកចុះទៅហាមឃាត់នោះ ស្រាប់តែលោក អ៊ុ សំនាង ចេញមុខមកអន្តរាគមន៍ដោយសុំសាងសង់បន្ត តែលោកបដិសេធដោយតម្រូវឲ្យមានច្បាប់ ក៏មានការឯកភាពពីថ្នាក់លើមក ទើបលោកអនុញ្ញាតិឱ្យសាងសង់បន្តទៀត

ជាមួយគ្នានេះ លោក កេ ម៉ៅ បានសង្កត់ធ្ងន់ថា ថ្នាក់លើ ក៏ដូចជា៖មន្ទីរជំនាញ មានមន្ទីរសុរិយោដីនគរូបនីយកម្ម និងសំណង់ មន្ទីររ៉ែ និងថាមពលនិងមន្ទីរពាក់ព័ន្ធផ្សេងទៀត

គួរបញ្ជាក់ថា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តតាកែវ លោក ផេង វុ ក៏បានអះអាងដែរថា រាល់ការបើកស្ថានីយ​​លក់ប្រេង ម្ចាស់ស្ថានីយត្រូវតែសុំច្បាប់អនុញ្ញាតិដល់ក្រសួងរ៉ែ និងថាមពល

ដោយ៖សហការី


ចែករំលែក៖