ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរស្រុកកំពង់ត្រាចសហការជាមួយមន្ត្រី ក.ប.ក. ខេត្តកំពតចុះត្រួតពិនិត្យតម្លៃនៃការលក់អាល់កុល ជែលលាងដៃ និងម៉ាស់នៅតាមឱសថស្ថាន

ចែករំលែក៖

ខេត្តកំពត៖ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នា២០២០នេះ លោកឃឹម សាមី អភិបាលរងស្រុកកំពង់ត្រាចបានដឹកនាំក្រុមការងារស្រុក សហការជាមួយមន្ត្រី ក.ប.ក. ខេត្តកំពត ដើម្បីចុះត្រួតពិនិត្យតម្លៃនៃការលក់អាល់កុល ជែលលាងដៃ និងម៉ាស់នៅតាមឱសថស្ថានចំនួន៤កន្លែងក្នុងស្រុកកំពង់ត្រាច ខេត្តកំពត។

លោកអភិបាលរងស្រុកបានឲ្យដឹងថា៖ បន្ទាប់ពីធ្វើការចុះពិនិត្យ ក្រុមការងារបានថ្លែងអំណរគុណដល់ម្ចាស់ឱសថស្ថានទាំងនោះដែលបានលក់សម្ភារសម្រាប់ប្រយុទ្ធប្រឆាំងជំងឺCovid-19 ក្នុងតម្លៃសមរម្យជូនដល់បងប្អូនដែលជាអ្នកទិញយកទៅប្រើប្រាស់។ 

លោកសង្ឃឹមថា អាជីវករដទៃទៀតនឹងយកគំរូតាមពួកគាត់ ដោយមិនដំឡើងថ្លៃ ម៉ាស់ ជែល អាល់កុលហួសហេតុ ដែលជាហេតុនាំឱ្យមានកំហុសផ្ទុយនឹងការណែនាំផ្សេងៗរបស់ក្រសួងមានសមត្ថកិច្ច៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖