ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវបានឃាត់ខ្លួនជនសង្ស័យ៤នាក់នៅសង្កាត់ផ្សេងគ្នាករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ដែលក្នុងនោះលើកទី១នៅវេលាម៉ោង៦ល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងប៉ុស្តិ៍សហការជាមួយកម្លាំងខណ្ឌបង្រ្កាបជាក់ស្ដែង និងឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចផ្លូវលំ ក្រុម៦ ភូមិលូ សង្កាត់ស្វាយប៉ាក និងលើកទី២ នៅចំណុច ផ្លូវលំ ក្រុម៤ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងថា ជនសង្ស័យ ទាំង៤នាក់មាន៖
១-ឈ្មោះ សម្បត្តិ មករា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។សម្ភារដកហូតមានម្សៅក្រាមពណ៌សថ្លាចំនួន៨កញ្ចប់។
២-ឈ្មោះង្វៀង យុំាងសាង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។
៣-ឈ្មោះ ហែម សុខលាភ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរ មេការខារ៉ាអូខេ។
សម្ភារដកហូតមានម្សៅក្រាមពណ៌សថ្លាចំនួន៣កញ្ចប់ (របស់ ង្វៀង យុំាងសាង)។
៤- ឈ្មោះ ង្វៀង យ៉ាំងទី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិថ្មី សង្កាត់ព្រែកព្នៅ មុខរបរមិនពិតប្រាកដ។សម្ភារដកហូតមានម្សៅក្រាមពណ៌សថ្លាចំនួន៤កញ្ចប់។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ ជីណា