ចំណេះដឹងទូទៅ៖ ជាទូទៅស្រីមេម៉ាយ បើទោះបីជាអ្នកលែងប្ដី ឬត្រូវប្ដីលែងក៏ដោយមនុស្សមួយចំនួនតែងតែមានគំនិតគិតថាមកពីខ្លួនយើងមិនល្អទើបត្រូវមានឈ្មោះជាស្រីមេម៉ាយបែបហ្នឹង។ ប៉ុន្តែបើជ្រុលជាឈ្មោះស្រីមេម៉ាយទៅហើយនោះ តែយើងត្រូវធ្វើខ្លួនឱ្យមានតម្លៃថ្លៃថ្នូរ នឹងជាស្ត្រីរឹងមាំគ្រប់គ្រាន់ដែលអាចមើលថែ ការពារ និងចិញ្ចឹមខ្លួនឯងបានគួរត្រូវធ្វើយ៉ាងណាទើបសាកសម។
ជាក់ស្តែងចំពោះមេម៉ាយ អាចនឹងចំណាយមាត់ញាតិក៏ពិតមែន តែយ៉ាងណាញាតិជិតខាងខ្លះ សូម្បីតែបងប្អូនមួយចំនួនរបស់យើងក៏ដោយក៏មិនមែនគេមកល្អល្អូកល្អើន និងឃើញពីតម្លៃ ឱ្យក្ដីស្រឡាញ់ អាណិតអាសូរដ៏ស្មោះចំពោះយើងនោះដែរ។
ដូច្នេះហើយ យើងកុំបាច់ទៅខ្វល់ខ្វាយ ពិបាកចិត្ត ឈឺក្បាលព្រោះតែពាក្យសម្ដីអត់ប្រយោជន៍ របស់មនុស្សមួយចំនួននោះធ្វើអ្វី។ ចង់ដឹងអត់តើអ្នកត្រូវធ្វើយ៉ាងមិញ ដើម្បីឲ្យខ្លួនជាស្រី្តមេម៉ាយមានតម្លៃ ចូលអានព័ត៍មាននៃចំណុចសំខាន់ៗ ដូចខាងក្រោម៖
ត្រូវចាំថា ត្រូវធ្វើខ្លួនឯងឱ្យរឹងមាំ ទើបយើងអាចជម្នះរាល់បញ្ហា ការលំបាកដែលកើតមាននៅក្នុងជីវិត ព្រោះយើងមានតែម្នាក់ឯង ដូច្នេះការគិត និងការខំប្រឹង ត្រូវគុណនឹងពីរ។ ត្រូវមានមុខរបរ ការងារធ្វើ អាចរកចំណូលឱ្យបានច្រើន ដើម្បីឱ្យខ្លួនឯង និងកូនរស់នៅបានស្រណុកស្រួល និងមានសំណាងមិនដូចការរស់នៅជាមួយនឹងប្ដីដែលគ្មានបានការនោះឡើយ។
យើងអាចជាមនុស្សស្រីមិនមានសំណាងក្នុងរឿងជីវិតគូស្រករ តែត្រូវធ្វើឱ្យខ្លួនឯងរឹងមាំ និងថ្លៃថ្នូរក្នុងជីវិតរស់នៅម្នាក់ឯង ត្រូវធ្វើឱ្យមនុស្សដែលបោះបង់យើងសោកស្ដាយ យើងអាចជារបស់លេងសម្រាប់គេ តែត្រូវធ្វើជារបស់លេងដែលគេគ្មានសមត្ថភាពនឹងទិញយើងបាន៕ដោយ៖សហការី