ព័ត៌មានទាន់ហេតុការណ៍៖

ចំណេះដឹងទូទៅ៖ រឿង៤យ៉ាងដែលអ្នកគួរធ្វើ ឬបោះបង់ បើចង់ឱ្យខ្លួនឯងមានក្ដីសុខ សុភមង្គលទៅថ្ងៃអនាគត មុនវ័យ៣០ឆ្នាំ

ចែករំលែក៖

អ្នកគួរយល់ដឹង៖ តើអ្នកដឹងទេថា មុននឹងយើងមានអាយុឈានដល់វ័យ៣០ឆ្នាំ មានរឿង៤យ៉ាងដែលអ្នកគួរតែយកចិត្តទុកដាក់ និងបោះបង់ចោលឲ្យបាន។ ព្រោះនៅពេលដែលអ្នកមានអាយុ ៣០ឆ្នាំឡើងទៅមានរឿងជាច្រើន ដែលអ្នកពិតជាមិនអាចកែច្នៃ ឬផ្លាស់ប្ដូរវាបានទៀតទេខណៈដែលពេលវេលាចេះតែរំកិលទៅមុខឥតឈប់ឈរ ដូច្នេះរឿងខ្លះ បើអ្នកនៅតែបន្ត គឺនឹងធ្វើឱ្យអ្នកនៅសល់តែអារម្មណ៍សោកស្ដាយតែប៉ុណ្ណោះ។

តោះបើចង់ដឹងច្បាស់តើអ្នកត្រូវជៀសវាងរឿងអ្វីខ្លះ តើរឿងទាំង៤យ៉ាងនេះមានអ្វីខ្លះ? សូមអានព័ត៍មានលំអិតមានដូចខាងក្រោម៖

រូបតំណាង

. ការធ្វេសប្រហែស មិនយកចិត្តទុកដាក់ចំពោះឪពុកម្ដាយអ្នកត្រូវចាំថានៅពេលដែលអាយុអ្នកកាន់តែកើនឡើង នោះក៏ជាពេលដែលម្ដាយឪពុករបស់អ្នកក៏កាន់តែកើនវ័យជាងមុនផងដែរ។ មនុស្សស្រីឈានដល់វ័យមួយដែលសមរម្យ អ្នកក៏ដល់វេលាបានជួបគូគ្រង រៀបការសាងអនាគត សាងគ្រួសារ ត្រូវឃ្លាតឆ្ងាយពីឪពុកម្ដាយជាមិនខាន។ ដូច្នេះទាន់នៅមានឱកាសអ្នកមិនទាន់មានគ្រួសារ ទាន់នៅមានពេលឪពុកម្ដាយរបស់អ្នកនៅអាចដើរបាន មើលឃើញ អ្នកគួរតែចំណាយពេលឱ្យបានគ្រប់គ្រាន់ក្នុងការនៅក្បែរមើលថែគាត់ឱ្យបានល្អ ព្រោះតទៅថ្ងៃមុខ អ្នកនឹងត្រូវអស់ឱកាស ព្រោះតែម្ដាយឪពុករបស់អ្នកអស់ពេលវេលាដើម្បីនៅក្បែរមើលថែអ្នកទៀតហើយ។ម្យ៉ាងវិញទៀត មិនថាស្ថិតក្នុងកាលៈទេសៈ ឬស្ថានភាពណានោះទេ គឺមានតែឪពុកម្ដាយ ក្រុមគ្រួសាររបស់អ្នកនេះហើយ ដែលតែងតែនៅក្បែរ និងផ្ដល់កម្លាំងចិត្តដល់អ្នកគ្រប់ពេលនោះ។ ដូច្នេះសូមកុំបោះបង់ពួកគាត់ កុំព្រងើយកន្តើយ ធ្វេសប្រហែសមិនអើពើនឹងពួកគាត់ឱ្យសោះ។

រូបតំណាង

. ទំនាក់ទំនងគ្មានន័យ

ឈានដល់វ័យម្ភៃជាងហើយ ក៏អាចនិយាយបានថាវាជាវ័យមួយដែលអ្នកមានការយល់ដឹង និងមានបទពិសោធន៍នៅក្នុងជីវិតគ្រប់គ្រាន់ហើយវាក៏ជាវ័យដែលអ្នកគួរតែចាប់យក និងបង្កើតឱកាសក្នុងការកសាងរឿងល្អៗ និងមានអ្វីដែលសំខាន់ជាច្រើនដើម្បីជីវិត និងអនាគតដូច្នេះចំពោះទំនាក់ទំនងមួយចំនួនដែលគ្មានប្រយោជន៍ ឬគ្មានន័យ អ្នកគប្បីបោះបង់វាចោលហើយកុំបន្ត ព្រោះជាមួយមនុស្សខ្លះ មិនថាជាមិត្ត ឬស្នេហានោះទេ បើនៅតែឱបក្រសោប តោងទាមបែបហ្នឹង គឺអ្នកមានតែខាតពេលវេលាក្នុងការស្ថាបនានិងអភិវឌ្ឍន៍ខ្លួនឯងតែប៉ុណ្ណោះ។

រូបតំណាង

. ការគិត ឬការវិនិច្ឆយពីមនុស្សដែលនៅជុំវិញខ្លួន

ជីវិតមនុស្សយើងរស់នៅ គឺត្រូវប្រឈមមុខជាមួយនឹងរឿងរ៉ាវជាច្រើនជាពិសេសគឺ ការប្រឈមមុខនឹងការគិត ការនិយាយ ការវិនិច្ឆយពីមនុស្សដែលនៅជុំវិញខ្លួនអ្នក។ តែយ៉ាងណាមិញ ពេលវេលានេះ អ្នកក៏មិនចាំបាច់អីត្រូវទៅគិត ខ្វល់ យកចិត្តទុកដាក់ និងឈឺក្បាលជាមួយនឹងការគិត ឬពាក្យសម្ដី ការវិនិច្ឆយរបស់មនុស្សខ្លះនោះឡើយ ព្រោះថាមនុស្សខ្លះចេះត្រឹមរិះគន់ដើម្បីជាន់ពន្លិច មនុស្សខ្លះចេះត្រឹមពេបជ្រាយ មាក់ងាយអ្នកដទៃ តែធាតុពិតខ្លួនគេផ្ទាល់មិនមានអ្វីដែលល្អប្រសើរជាងយើងនោះឡើយ។ ដូច្នេះពាក្យសម្ដី ការនិច្ឆយដែលអត់ប្រយោជន៍ ពីមនុស្សគ្មានបានការ គឺមិនមែនជាអ្វីដែលយើងត្រូវចំណាយពេលដ៏មានតម្លៃរបស់យើង ទៅខ្វាយខ្វល់នឹងគេនោះដែរ។ម្យ៉ាងវិញទៀត នេះជាជីវិតយើង ជម្រើសយើងការប្រើប្រាស់របស់យើង យើងធំហើយ យើងអាចយល់បានច្រើនហើយថា រឿងណាល្អរឿងណាអាក្រក់ ដូច្នេះ យើងត្រូវចេះបែងចែក និងធ្វើឱ្យបានត្រឹមត្រូវ អ្វីដែលសំខាន់គឺជារឿងដែលល្អសម្រាប់ខ្លួនឯង អាចឱ្យខ្លួនឯងមានក្ដីសុខ និងសេរីភាព និងមិនប៉ះពាល់ រំខានឬបំផ្លាញអ្នកដទៃ។

រូបតំណាង

. ការគោរពចំពោះខ្លួនឯង

ការគោរព ឱ្យតម្លៃ និងមានទំនុកចិត្ត ភាពជឿជាក់ចំពោះខ្លួនឯង វាគឺជារឿងដែលសំខាន់ និងចាំបាច់បំផុត ព្រោះថាជីវិតមួយនេះ មិនថាធ្វើអ្វីគិតអ្វីនោះទេ យើងត្រូវតែមានការគោរព ឱ្យតម្លៃលើការសម្រេចចិត្ត និងមានជំនឿចិត្តចំពោះខ្លួនឯងជាចម្បង ទើបអាចឱ្យខ្លួនឯងមានទឹកចិត្តនិងប្រឹងប្រែងតស៊ូបន្ត។យ៉ាងណាមិញ យើងត្រូវតែធ្វើខ្លួនឯងឱ្យមានតម្លៃ ឈរលើសេចក្ដីល្អ និងត្រឹមត្រូវ យើងគោរពខ្លួនឯង ទើបអ្នកដទៃមានការគោរពចំពោះយើង តែដាច់ខាត កុំអំនួតក្អេងក្អាងចំពោះខ្លួនឯង រហូតដល់មើលងាយលើអ្នកដទៃ ហើយក៏កុំដោយសារតែគោរពខ្លួនឯងជ្រុលពេកបែរជាខ្វះការគោរពចំពោះអ្នកជុំវិញខ្លួនឱ្យសោះ៕

ដោយ៖សហការី


ចែករំលែក៖