ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់មិត្តភាពឃាត់ជនសង្ស័យ២នាក់លួចស្លាកលេខរថយន្ត

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់មិត្តភាពឃាត់ខ្លួនក្រោយពីធ្វើសកម្មភាពលួចស្លាកលេខរថយន្តរួចមក ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ៣និង០០ នាទី នៅចំណុចរបងវត្តថ្វាយបង្គំ ផ្លូវលេខ១២៤ សង្កាត់មនោរម្យ ខណ្ឌ៧មករា ។ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនទាំង២នាក់មាន១ -ឈ្មោះ លី សុបញ្ញា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះជួលមិនចាំលេខ ផ្លូវលេខ១០៧ សង្កាត់មនោរម្យ ខណ្ឌ៧មករា(ពិនិត្យទឹកនោមមានសារធាតុញៀន ២-ឈ្មោះអ៊ុក សាវី ភេទ ប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លើង មានទីលំនៅផ្ទះលេខ៣Eo ផ្លូវបេតុង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ (ពិនិត្យទឹកនោមមានសារធាតុញៀន) ។ ក្រោយឃាត់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាងពីជនសង្ស័យរួមមាន៖ ស្លាកលេខរថយន្តចំនួន២បន្ទះ គឺបន្ទះទី១ មានលេខ ភ្នំពេញ 2BD-3398 និងបន្ទះទី២លេខភ្នំពេញ2BA-8753, ទួណឺវិីសចំនួន១, ដែកក្បាលទួណឺវិីសចំនួន៤ , ម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពាក់ស្លាកលេខក្រចេះ 1A-៣៦៣៣ ជាមធ្យោបាយសម្រាប់ជនសង្ស័យជិះធ្វើសកម្មភាព ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានគ្នា២នាក់ ទី១ឈ្មោះ KOWE FEZEU អាយុ៣៩ឆ្នាំ ជនជាតិកាមេរូន មុខរបរ លក់ដូរ ស្នាក់នៅផ្ទះលេខ១៤៨E5 ផ្លូវលេខ១២៨ សង្កត់មិត្តភាព ខណ្ឌ៧មករា កាន់លិខិតឆ្លងដែនលេខ 0660388 ,ទី ២-អុឹង សុីតាយ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅផ្ទះលេខ ៣១១Eo ផ្លូវលេខ១២៨ ភូមិ១០ សង្កាត់មិត្តភាព ខណ្ឌ៧មករា ។ចំពោះស្លាកលេខចាប់យកពីជនសង្ស័យចំនួន២បន្ទះ សមត្តកិច្ចបានប្រគល់ជូនជនរងគ្រោះវិញហើយ។
បច្ចុប្បន្នជនសង្ស័យទាំ២នាក់កំពុងឃាត់ខ្លួននៅអធិការរដ្ឋាននគរបាល ខណ្ឌ៧មករា ដើម្បីកសាងឯកសារបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕ដោយ៖ស សម


ចែករំលែក៖