ព័ត៌មានទាន់ហេតុការណ៍៖

ឆេះរថយន្តមួយគ្រឿងទាំងព្រឹកនៅស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ រថយន្តមួយគ្រឿងត្រូវភ្លើងឆេះទាំងព្រឹកបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅព្រឹកថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០វេលាម៉ោង៦និង៣០នាទី នៅតាមបណ្តោយផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ១២០-១២១ ស្ថិតក្នុងភូមិស្នោ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដែលត្រូវអគ្គិភ័យឆាបឆេះនេះម៉ាកKIA VISTO ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 2T. 8781 (រថយន្តខូចខាតទាំងស្រុង) ។
សមត្ថកិច្ចបន្តថា រថយន្តនេះជាកម្មសិទ្ធិរបស់ម្ចាស់ឈ្មោះ ម៉េង សាមឌី ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិកែវឡាត ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ហើយចំពោះមូលហេតុនៃការឆាបឆេះនេះ គឺបណ្តាលមកពីឆ្លងប្រព័ន្ធអគ្គិសនីក្នុងរថយន្ត ៕

ដោយ៖  ចន្ថា


ចែករំលែក៖