ព័ត៌មានទាន់ហេតុការណ៍៖

ទីបំផុត! លទ្ធផល​បោះឆ្នោត​មីយ៉ាន់ម៉ា លោកស្រី អ៊ុង​សាន ស៊ូ​ជី បក្សNLD ទទួលបាន​សំឡេង​ភាគច្រើន​នៅក្នុង​សភា ច្រើនជាង​ចំនួន​គាំទ្រ​កាលពី​ឆ្នាំ​២០១៥

ចែករំលែក៖

អន្តរជាតិ៖ បន្ទាប់ពីការបោះឆ្នោតនៅប្រទេសមីយ៉ាន់ម៉ា បានធ្វើឡើងអស់រយៈពេល សប្តាហ៍កន្លងទៅនេះ នៅថ្ងៃទី១៥ ខែវិច្ឆិកាម្សិលមិញនេះគណៈកម្មការរៀបចំការបោះឆ្នោតសហភាពមីយ៉ាន់ម៉ា (UEC) បានប្រកាសលទ្ធផលបោះឆ្នោតថ្នាក់ជាតិចុងក្រោយខុសពីការប៉ាន់ស្មានខ្លះមុនការបោះឆ្នោត បក្សកាន់អំណាចសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ បែរជាធ្វើបានល្អក្នុងការបោះឆ្នោតថ្ងៃទី ខែវិច្ឆិកាទៅវិញខណៈលទ្ធផលបោះឆ្នោតនេះ បក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) ទទួលបានសំឡេងភាគច្រើននៅក្នុងសភា និងច្រើនជាងចំនួនគាំទ្រកាលពីឆ្នាំ២០១៥ ទៅទៀតហើយបន្តដឹកនាំប្រទេសឆ្នាំទៀត

ជាក់ស្តែងក្នុងលទ្ធផលផ្លូវការចុងក្រោយដែលប្រកាសគណៈកម្មការរៀបចំការបោះឆ្នោតមីយ៉ាន់ម៉ាបញ្ចេញហើយ បក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់លោកស្រី អ៊ុងសាន ស៊ូជី ទទួលកៅអីក្នុងសភាសហភាពចំនួន៣៩៦ (​សភាជាន់ទាបមានចំនួន ២៥៨កៅអី និងសភាជាន់ខ្ពស់ចំនួន ១៣៨កៅអី​)​ ខណៈតួលេខសរុបខាងលើ មានច្រើនជាងកាលពីឆ្នាំ២០១៥ទៅទៀតដែលបក្ស NLD ឈ្នះបាន៣៩០កៅអីបន្ថែមពីនេះ សម្រាប់កៅអីសភារដ្ឋនិងតំបន់ បក្ស NLD ទទួលបានសំឡេង៥០១ លើ ៦១២សំឡេង និងកៅអីរដ្ឋមន្ត្រីទទួលបន្ទុកជនជាតិភាគតិចមានចំនួន ២៣លើ ២៩កន្លែង

ដោយឡែកជុំវិញកាបោះឆ្នោតនេះដែរ បក្សសាមគ្គី និងអភិវឌ្ឍសហភាព(USDP) ដែលជាបក្សប្រឆាំងធំជាងគេ និងមានការគាំទ្រពីយោធាមីយ៉ាន់ម៉ាបានទទួលសំឡេងនៅក្នុងសភាសហភាពចំនួន៣៣កៅអីប៉ុណ្ណោះ ក្នុងនោះសភាជាន់ទាបមានចំនួន ២៦កៅអី និងសភាជាន់ខ្ពស់ចំនួន កៅអី

បើតាមការចុះផ្សាយរបស់សារព័ត៌មាន Myanmar Time​ បាននិយាយថាបក្សផ្សេងៗទៀត ដូចជាបក្សសម្ព័ន្ធសញ្ជាតិសានដើម្បីប្រជាធិបតេយ្យ(SNLD) បាន១៥កៅអី​, បក្សជាតិអារ៉ាខាន់​(ANP) កៅអី​, បក្សជាតិTa’ang (TNP), បក្សសាមគ្គីមន (MUP) និងបក្សប្រជាធិបតេយ្យរដ្ឋ​Kayah ទទួលបានសំឡេង កៅអីដូចៗគ្នា នៅក្នុងសភាសហភាពក្រៅពីនេះ បក្សមួយចំនួនទៀត កាន់កាប់កៅអីសភាសហភាពតិចតួចប៉ុណ្ណោះ

សូមជម្រាបថា បក្សលោកស្រីស៊ូជី កន្លងមក អ្នកជំនាញខ្លះ បានរំពឹងថា នឹងទទួលបានសំឡេងគាំទ្រនៅក្នុងសភាតិចជាងការបោះឆ្នោតឆ្នាំ២០១៥ដោយយោងទៅលើវិបត្តិជនភាគតិចរ៉ូហ៊ីងយ៉ា និងប្រតិបត្តិការយោធានៅក្នុងរដ្ឋមានជម្លោះ មានមូលហេតុមួយចំនួនដែលបក្សNLD ធ្វើបានល្អក្នុងការបោះឆ្នោតលើកនេះដូចជា ការចេញមុខការមុខមាត់ប្រទេសនៅតុលាការយុត្តិធម៌អន្តរជាតិជុំវិញការចោទប្រកាន់បទល្មើសប្រល័យពូជសាសន៍លើជនជាតិរ៉ូហ៊ីងយ៉ានៅចុងឆ្នាំ២០១៩ ការជំរុញកិច្ចចរចាសន្តិភាពជាមួយក្រុមជនជាតិភាគតិច ក៏ដូចជាការជំរុញការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជាដើម

គួរបញ្ជាក់ថា គណៈកម្មការរៀបចំការបោះឆ្នោតមីយ៉ាន់ម៉ា បន្ទាប់ពីបញ្ចេញលទ្ធផលចុងក្រោយ ក៏បានច្រានចោលការអំពាវនាវរបស់បក្សសាមគ្គី និងអភិវឌ្ឍសហភាព ដែលបានទាមទារឲ្យមានការបោះឆ្នោតឡើងវិញផងដែរដោយសំអាងថា ការបោះឆ្នោតនេះ មានភាពមិនប្រក្រតីមួយចំនួន បើតាមការអះអាងរបស់ UEC ការបោះឆ្នោតដែលរៀបចំឡើងនៅថ្ងៃទី ខែវិច្ឆិកាប្រកបដោយសន្តិភាព សណ្តាប់ធ្នាប់និងបង្ហាញពីទឹកចិត្តរបស់ប្រជាពលរដ្ឋ

បច្ចុប្បន្នបើទោះបីជាទទួលបានទ្ធផលគាំទ្រយ៉ាងច្រើននៅក្នុងសភាក៏ដោយ បក្សកាន់អំណាចមីយ៉ាន់ម៉ា ក៏បានស្នើឲ្យបក្សយោបាយជនជាតិភាគតិចចំនួន៤៨ ចូលរួមជាមួយខ្លួនដែរ ដើម្បីបង្កើតរដ្ឋាភិបាលសហភាពមួយប្រកបដោយលទ្ធិប្រជាធិបតេយ្យដោយ៖ស តារា


ចែករំលែក៖