ព័ត៌មានទាន់ហេតុការណ៍៖

លោក Mascherano អតីតកីឡាករក្រុម Barcelona និងជម្រើសជាតិអាហ្សង់ទីនប្រកាសចូលនិវត្តន៍

ចែករំលែក៖

អតីតកីឡាករក្រុម Barcelona, ​​Liverpool និងជម្រើសជាតិអាហ្សង់ទីន លោក Javier Mascherano បានប្រកាសចូលនិវត្តន៍ហើយ លោក Mascherano អាយុ៣៦ឆ្នាំបានបង្ហាញពីការសម្រេចចិត្តរបស់គាត់បន្ទាប់ពីអាជីពនេះអស់រយៈពេល១៧ឆ្នាំ។

កីឡាករអន្តរជាតិអាហ្សង់ទីនដែលដែលបានបង្ហាញខ្លួន១៤៧ដង ច្រើនបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសនេះគឺ Mascherano បានវិលត្រឡប់មកស្រុកកំណើតរបស់គាត់វិញដោយចុះហត្ថលេខាជាមួយក្លិបEstudiantes de La Plata កាលពីខែមករា។

បន្ទាប់ពីការបង្ហាញខ្លួនចំនួន១១លើកនៅក្នុងការប្រកួតទាំងអស់សម្រាប់ក្រុមនៅអាហ្សង់ទីនរួមទាំងការចាញ់ក្រុមអាហ្សង់ទីន Juniors ១-០ កាលពីថ្ងៃអាទិត្យលោក Mascherano បាននិយាយថា វាដល់ពេលដែលត្រូវព្យួរស្បែកជើងករបស់គាត់។ លោកអរគុណដល់ក្លិបនេះដែលបានផ្តល់ឱកាសឱ្យលោកបញ្ចប់អាជីពនៅប្រទេសអាហ្សង់ទីន។

លោក Mascherano បាននិយាយថា ខ្ញុំបានប្រកបវិជ្ជាជីវៈរបស់ខ្ញុំ១០០ភាគរយ ខ្ញុំបានផ្តល់ខ្លួនឯង តាមលទ្ធភាព។ ថ្ងៃនេះខ្ញុំដឹងថាសម្រាប់ពេលខ្លះវាពិបាកសម្រាប់ខ្ញុំ ហើយខ្ញុំមិនចង់លាក្រុម Estudiantesដែលជឿទុកចិត្តខ្ញុំឱ្យវិលត្រឡប់មកអាហ្សង់ទីន ឬមិត្តរួមការងាររបស់ខ្ញុំឬអាជីពនេះទេ

បន្ទាប់ពីចាប់ផ្តើមអាជីពជាមួយក្រុម River Plate លោក Mascheranoបានលេងឱ្យក្លិប Corinthians និង West Ham មុនពេលចូលរួមជាមួយក្រុម Liverpool ក្នុងឆ្នាំ២០០៧ ។

ខ្សែបម្រើការពារកណ្តាល Mascherano រីករាយនឹងជោគជ័យភាគច្រើនរបស់គាត់នៅ Camp Nou ដោយជួយឲ្យក្រុមឈ្នះពានរង្វាន់ LaLigaដង និង Champions League ដងក្នុងចំណោមពានរង្វាន់ជាច្រើនបន្ទាប់ពីចូលរួមជាមួយ Barcelona កាលពីឆ្នាំ២០១០ ។

លោក Mascherano បានជួយឲ្យអាហ្សង់ទីនឈានដល់វគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ២០១៤ ដែលពួកគេបានចាញ់ក្រុមជម្រើសជាតិអាឡឺម៉ង់ក្នុងម៉ោងបន្ថែម ខណៈដែលបានបញ្ចប់ជាមួយនឹងការឈ្នះមេដាយជើងឯក Copa America ចំនួននិងមេដាយមាសអូឡាំពិកចំនួន២ ៕ដោយ៖ភារៈ


ចែករំលែក៖