ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាបទីតាំងបើកល្បែងអនឡាញ២កន្លែងនៅច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ៖ ទីតាំងបើកល្បែងអនឡាញ២កន្លែងនៅច្បារអំពៅដែលផ្គើននឹងបទបញ្ជាអគ្គស្នងការនគរបាលជាតិត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចុះបង្ក្រាបនៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយដកហូតបានសម្ភារមួយចំនួនធំ ។ 

      ការចុះបង្ក្រាបទីតាំងបើកល្បែងអនឡាញចំនួន២ទីតាំង ស្ថិតនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២នេះដឹកនាំដោយលោក រស់ សុភ័ក្ត អភិបាលរងខណ្ឌ ដោយទទួលបញ្ជាផ្ទាល់ពីលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងល្បែងស៊ីសងឆ្នោតឡូតូដែលមិនគោរពតាមសេចក្តីណែនាំរបស់អគ្គស្នងការនគរបាលជាតិ ដោយដកហូតបានសម្ភារសម្រាប់លេងឆ្នោតមួយចំនួនផងដែរ   

    នេះជាការអនុវត្តតាមប្រសាសន៍ណែនាំរបស់លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ កាលពីរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានបញ្ជាឲ្យចុះស្រាវជ្រាវទីតាំងបើកអាជីវកម្មឆ្នោតឡូតូ បំប្លែងជាល្បែងសុីសងតាមអនឡាញ Keno Online   សណ្តោស


ចែករំលែក៖