ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបង្ក្រាបបានករណីជួញដូរគ្រឿងញៀនជាង៣គីឡូក្រាមនៅរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ ៖ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោង ២១:០០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៤) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរ ចូលរួមសហការពីកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំសម្របសម្រួលដោយលោក សឿង មុនីរ័ត្ន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ និងបង្ក្រាបករណីជួញដូរគ្រឿងញៀននៅចំណុចមុខផ្សារផ្លាហ្សា ក្នុងភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទទួលបានលទ្ធផលដូចខាងក្រោម ៖

    ក-ឃាត់ខ្លួនជនសង្ស័យ២នាក់៖

 ១-ឈ្មោះ ស៊ន ដារ៉ូ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។

  ២-ឈ្មោះ ម៉ុក ស្នា ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ។   

ខ-វត្ថតាងចាប់យក៖ សារធាតុញៀនប្រភេទមេតំហ្វេតាមីន(ICE) ៣.១៤៩,០៣ក្រាម ។

 បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញយើងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី ៕ដោយ៖ស សម


ចែករំលែក៖