ព័ត៌មានទាន់ហេតុការណ៍៖

Jordan Henderson និង Raheem Sterling អវត្តមានក្នុងជំនួបអង់គ្លេសប៉ះអ៊ីស្លង់នៅ Nations League

ចែករំលែក៖

ខ្សែការពារ Jordan Henderson និងខ្សែប្រយុទ្ធ Raheem Sterling នឹងអវត្តមានក្នុងការប្រកួតកម្មវិធី Nations League របស់អង់គ្លេសទល់នឹងក្រុមអ៊ីស្លង់នៅឯកីឡដ្ឋាន Wembley នៅថ្ងៃពុធនេះដោយសារបញ្ហារបួស

ប្រធានក្រុមហង្សក្រហម Liverpool កីឡាករ Henderson ត្រូវបានប្តូរចេញនៅតង់ទីក្នុងការបរាជ័យក្នុងលទ្ធផល ២-០ របស់អង់គ្លេសដោយសារបែលហ្ស៊ិកកាលពីថ្ងៃអាទិត្យបន្ទាប់ពីរូបគេមានអារម្មណ៍តឹងជើង ចំណែកខ្សែប្រយុទ្ធរបស់ក្លិប Manchester City កីឡាករ Sterling ក៏បានខកខានការប្រកួតនេះដែរដោយសារបញ្ហាកំភួនជើង

កីឡាករទាំងពីរនឹងវិលត្រឡប់ទៅកាន់ក្លិបរបស់ពួកគេវិញដើម្បីធ្វើការព្យាបាលបន្ថែមទៀតមុនពេលដែលក្របខ័ណ្ឌ Premier League ចាប់ផ្តើមនៅចុងសប្តាហ៍នេះ

ក្រុម Manchester City ត្រូវប្រកួតក្នុងទឹកដីក្រុម Tottenham នៅថ្ងៃសៅរ៍ វេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ខណៈដែលក្រុមLiverpool នឹងធ្វើជាម្ចាស់ផ្ទះ ទទួលស្វាគមន៍ក្រុម Leicester នៅថ្ងៃអាទិត្យ វេលាម៉ោង២និង១៥នាទីរំលងអធ្រាត្រ

អ្នកចាត់ការក្រុមជម្រើសជាតិអង់គ្លេសលោក Gareth Southgate នឹងត្រៀមសម្រាប់ការប្រកួតនៅថ្ងៃពុធនេះជាមួយក្រុមកីឡាករជម្រើសជាតិទាំង២២នាក់ដែលគាត់បានជ្រើសរើស ក្រុមអង់គ្លេសអស់ឱកាសចូលរួមប្រកួតផ្តាច់ព្រ័ត្រពានរង្វាន់ National League ទៀតហើយ បន្ទាប់ពីប្រកួតចាញ់ក្រុមបែលហ្ស៊ីកាលពីថ្ងៃអាទិត្យសប្តាហ៍មុនដោយ៖ភារៈ


ចែករំលែក៖