ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តយីឌុបដឹកស្រូវជាប់ហ្វ្រាំងក្លាយជាអគ្គិភ័យតែសំណាងរថយន្តពន្លត់អគ្គិភ័យជួយសង្រ្គោះទាន់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ រថយន្តយីឌុបមួយគ្រឿងដឹកស្រូវពេញស្រាប់តែជាប់ហ្វ្រាំងបង្កជាអគ្គិភ័យតែសំណាងបានរថយន្តពន្លត់អគ្គិភ័យរបស់នគរបាលស្រុកស្វាយចេក ជួយបាញ់ទឹកពន្លត់ទាន់នៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៥៦A ​ត្រង់ចំណុចភូមិស្លែង ឃុំរលួស ស្រុកស្វយចេក ។
លោក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេកបានប្រាប់ឲ្យដឹងថាក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានរថយន្តម៉ាកហ៊ីយ៉ាន់ដាយ មួយគ្រឿងដឹកស្រូវកំពុងតែឆាបឆេះនៅចំណុចខាងលើលោកក៏បានដឹកនាំកម្លាំងនគរបាលរួមជាមួយរថយន្តពន្លត់អគ្គិភ័យមួយគ្រឿងមកពន្លត់ទាន់ពេលវេលាទើបមិនបណ្ដាលឲ្យឆាបឆេះអន្តរាយធំហើយស្រូវនៅលើរថយន្តមិនបានរងការខូចខាតច្រើននោះទេដែលមានចំនួនស្រូវ៣០តោនឯណោះ។
លោកអធិការបន្តថាអ្នកបើករថយន្ត ដឹកស្រូវ មានឈ្មោះ សុំ ចាន់សុខភេទប្រុស អាយុ៣០ឆ្នាំ រស់នៅស្រុកស្អាង ខេត្តកណ្ដាល
។ករណីនេះធ្វើឲ្យរងការខូចខាតមានដូចជាកង់រថយន្តចំនួន៤កង់ ផ្នែកខាងឆ្វេងហើយមូលហេតុបង្កឲ្យភ្លើងឆេះនេះ បណ្តាលមកពីរថយន្តគាបស្បែកហ្វ្រាំងកង់ក្រោយផ្នែកខាងឆ្វេងហើយបើកទៅកកឹតស្បែកហ្វ្រាំងមានកម្តៅខ្លាំងទើបបង្កជាអគ្គិភ័យយ៉ាងនេះ៕

ដោយ៖ វណ្ណា


ចែករំលែក៖