ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ«លាហើយព្រឹត្តិការណ៍៣វិច្ឆិកា​»

ចែករំលែក៖

ភ្នំពេញ៖ ការសរសេរ​លេីកឡេីងបែបនេះ​ ត្រូវ​សម្តេចតេជោ​បញ្ជាក់ថា​ ដោយសារជាប់រវល់ពិសេសការដោះស្រាយជួយប្រជាជនដែលរងគ្រោះដោយទឹកជំនន់បូកបន្ថែមដោយការធ្វើចត្តាឡីស័ក១៤ថ្ងៃ ខ្ញុំមិនបានវាយកូនគោលឬហាត់ប្រាណជាងមួយខែហើយ។

ថ្ងៃនេះចេញវាយកូនគោលលើកដំបូងជាមួយសម្ភារថ្មីពិនិត្យឃើញថាកម្លាំងវាយហាក់ខ្លាំងជាងមុនបន្ទាប់ពីសម្រាក
ក្នុងបន្ទប់១៤ថ្ងៃ។អ្វីដែលប្លែកគឺក្បាលពោះដូចជាធំជាងមុន ដូចនេះខ្ញុំត្រូវដើរឱ្យបានពី៨ទៅ១០គីឡូម៉ែត្រនាថ្ងៃនេះ។
សូមអភ័យទោសដែលខ្ញុំយកថ្ងៃធ្វើការមកវាយកូនគោលតែខ្ញុំបានពិនិត្យសម្រេចនិងចុះហត្តលេខាលើឯកសារនាៗរួចហើយនិងពេលល្ងាចខ្ញុំបន្តការងារដដែល។
មូលហេតុដែលខ្ញុំធ្វើដូចនេះក៏ព្រោះតែចង់ដឹងអំពីសុខភាពក្រោយការធ្វើចត្តាឡីស័ក១៤ថ្ងៃតើមានការប្រែប្រួលយ៉ាងណា? ។  ម្យ៉ាងទៀតទីលានវាយកូនគោលនៅជាប់នឹងរបងផ្ទះមិនបានចេញទៅវាយនៅទីលានឆ្ងាយពីផ្ទះនោះទេ។

លាហើយព្រឹត្តិការណ៍៣វិច្ឆិកា៕

 

ដោយ៖ សូរិយា


ចែករំលែក៖