ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកដែកអេតចាយបើកចុះចំណោតមិនប្រយ័ត្នបណ្តាលឲ្យក្រឡាប់ឆេះនៅស្រុកព្រៃនប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ រថយន្តដឹកដែកអេតចាយកបើកចុះចំណោតមិនប្រយ័ត្នបណ្តាលឲ្យក្រឡាប់បង្កជាអគ្គិភ័យឆាបឆេះរថយន្ត។ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៦និង២០នាទីព្រលប់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយខ្លួនឯងគឺរថយន្តម៉ាក់ ហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ព្រះសីហនុ 3A-1593 ដឹកដែកអេតចាយ ជិះគ្នា២នាក់ គឺឈ្មោះ រឿន រ៉ង​​ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ជាអ្នកបើកបរ មានទីលំនៅភូមិក្រឡាញ់ ឃុំត្រាំសសរ ស្រុកស្រីស្នំ ខេត្តសៀមរាប, ឈ្មោះ គឹម តំ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិអង្គរទ្រេត ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។​
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តមានទិសដៅពីក្រុងព្រះសីហនុទៅភ្នំពេញខណៈបើកតាមផ្លូវមកដល់ចំណុចកើតហេតុ បានបើកចុះចំណោតផ្លូវកោង ហ្រ្វ័ងមិនស៊ី បណ្តាលឲ្យក្រឡាប់ឆេះ តែមិនបណ្តាលឲ្យមនុស្សរងរបួសឡើយ ។
បន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដើម្បីពន្លត់អគ្គិភ័យខាងលើផងដែរ៕ជ្រោយពេជ្រ


ចែករំលែក៖