ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការខេត្តពោធិ៍សាត់ ប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិជូនក្រុមគ្រួសារនៃសពមន្រ្តីនគរបាលចំនួន០២គ្រួសារនៅក្រុងពោធិ៍សាត់និងស្រុកក្រគរ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ស ថេង អញ្ជើញដឹកនាំប្រតិភូស្នងការដ្ឋាននគរបាលខេត្តចុះប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិជូនក្រុមគ្រួសារនៃសពមន្រ្តីនគរបាលចំនួន០២គ្រួសារនៅក្រុងពោធិ៍សាត់និងស្រុកក្រគរ សរុបចំនួន ១២,០០០,០០០រៀល ជូនក្រុមគ្រួសារនៃសពមន្រ្តីនគរបាលចំនួន០២គ្រួសារ ដែលក្នុង១គ្រួសារៗទទួលបានថវិកាចំនួន៦,០០០,០០០រៀល ៖  

១- លោកស្រី ឡឹក គឹមសាន រស់នៅភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ត្រូវជាភរិយានៃសពលោកអនុសេនីយ៍ទោ ជី ហុង (មន្ត្រីចូលនិវត្ត) នៃ ការិយាល័យសណ្តាប់ធ្នាប់នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់។  

២- លោក កែ ស៊ុនតូច រស់នៅភូមិឃ្លាំងមឿង ឃុំអន្លុងត្នោត ស្រុកក្រគរ  ត្រូវជាកូននៃសពលោកព្រិន្ទបាលឯក កែ ខេង  (មន្ត្រីចូលនិវត្ត) នៃអធិការដ្ឋាននគរបាលស្រុកក្រគរ។ 

ក្នុងពិធីសំណេះសំណាលនេះ លោកឧត្តមសេនីយ៍ស្នងការ បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគម ស.ម.ន  នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសមាគម ស.ម.ន ដែលលោកតែងតែគិតគូរពីសុខទុក្ខ និងការលំបាករបស់កងកម្លាំងនគរបាលជាតិទូទាំងប្រទេសដូចនេះទើបលោកផ្តួចផ្តើមឲ្យមានសមាគមមិត្តនគរបាលនេះឡើងក្នុងគោលបំណងជួយសម្រួលដល់ជីវភាពស្វាម៉ី ភរិយាមន្ត្រីនគរបាលទាំងអស់ សម្រាប់ក្រុមគ្រួសារទុកធ្វើជាទុនប្រកបមុខរបរផ្សេងៗដេីម្បីសម្រួលជីវភាពទៅថ្ងៃក្រោយ។ 

លោកឧត្តមសេនីយ៍ស្នងការបានមានប្រសាសន៍បន្តថា ចំពោះការបាត់បង់លោកទាំងពីរនាក់ដែលជាស្វាមី ជាឪពុក និងជាជីតាដ៏ល្អនៃគ្រួសារសព ជាការសោកស្តាយ ជាទីបំផុតដែលកន្លងមកលោកទាំងពីរបានចូលរួមចំណែកក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋនៅមូលដ្ឋានបានយ៉ាងល្អប្រសើរ ៕

ដោយ៖ សិលា


ចែករំលែក៖