ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើង​បដិសេធទទួលជំនួយពីបរទេសដោយខ្លាច​ ឆ្លងកូវីដ​-១៩

ចែករំលែក៖

អន្តរជាតិ៖ ក្នុងពេលដែល​សេដ្ឋកិច្ចទទួលរងផលប៉ះពាល់ខ្លាំង ដោយសារតែកូវីដ​-១៩​​ កូរ៉េខាងជើង បានសម្រេច​​មិនទទួលជំនួយពីបរទេស​នោះឡើយ ។
សារព័ត៌មាន Rodong Sinmun នៅថ្ងៃទី​១៩ ខែវិច្ឆិកា បានផ្សាយថា ​កូរ៉េខាងជើងនៅតែបន្ត​បិទព្រំដែន ហើយមិនទទួលជំនួយពីបរទេសនោះឡើយ​ ដោយខ្លាច​ជំនួយទាំងនោះ ជាប្រភពនៃការចម្លងវីរុសកូវីដ​-១៩​។ ​ ការរឹតបន្តឹង​ទប់ស្កាត់កូវីដ-​១៩​គឺជារឿង​អាទិភាព​ចម្បង របស់រដ្ឋាភិបាលកូរ៉េខាងជើង​។
មកទល់ពេលនេះ​ នៅលើពិភពលោក មានករណីឆ្លងកូវីដ-​១៩ កើនឡើងដល់ទៅ​៥៦លាននាក់​ ហើយកូរ៉េខាងជើង​ស្ថិតនៅក្នុងចំណោមប្រទេស​តិចតួចបំផុត​ដែលមិនមានអ្នកឆ្លងកូវីដ​-១៩​។
តាមគេហទំព័រ​ Worldometer នៅលើពិភពលោក មានប្រទេសឆ្លងកូវីដ-​១៩ មានដល់ទៅ​២២០ប្រទេស​និងដែនដី​ ក្នុងនោះមានប្រទេសតិចតួចណាស់មិនមានអ្នកឆ្លងកូវីដ-១៩ ហើយ​កូរ៉េខាងជើង​គឺជាប្រទេសមិនមានករណីឆ្លងម្នាក់ណាឡើយ​៕

ដោយ៖ធី រីណា


ចែករំលែក៖