ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការឯកភាពពីលោកឧត្តមសេនីយ៍ត្រី សុវណ្ណ គឹមហាក់ ស្នងការរងទទួលបន្ទុកដឹកនាំនៅអធិការដ្ឋាននគរបាលស្រុកបាណន់ លោកឧត្តមសេនីយ៍ត្រី ដាញ់ អេងប៊ុនចាន់ ស្នងការរងបានជួបប្រជុំជាមួយកងកម្លាំងនគរបាលក្នុងអធិការដ្ឋាននេះដេីម្បីស្តាប់របាយការណ៍ពីលទ្ធផលការងារកិច្ចប្រតិបត្តិការនារយៈពេលកន្លងទៅ និងផ្សព្វផ្សាយទិសដៅផែនការរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងជូនដល់កងកម្លាំងនគរបាលអនុវត្តបន្ត៕
ដោយ៖ ចន្ទ លីហ្សា