ព័ត៌មានទាន់ហេតុការណ៍៖

លោកអភិបាលខណ្ឌចំការមន​ បានអញ្ជេីញជាអធិបតីក្នុងពិធីប្រកាសតែងតាំង​អនុប្រធានគណៈកម្មការគ្រប់គ្រងផ្សារទួលទំពូង

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ​ ៥កេីត​ ខែមិគសិរ​ ឆ្នាំជូត​ ទោស័ក​ ព.ស.២៥៦៤​ ត្រូវនឹងថ្ងៃទី២០​ ខែវិច្ឆិកា​ ឆ្នាំ២០២០
លោក​ ថេង​ សុថុល​ អភិបាល​ នៃគណៈអភិបាលខណ្ឌចំការមន​ បានអញ្ជេីញជាអធិបតីក្នុងពិធីប្រកាសតែងតាំង​លោក​ ជៀក​ ពិសិដ្ឋ​ ជាអនុប្រធានគណៈកម្មការគ្រប់គ្រងផ្សារទួលទំពូង​ ដោយមានការចូលរួមពីលោកនាយករដ្ឋបាលខណ្ឌ,​ លោកប្រធានការិយាល័យសេដ្ឋកិច្ច​និងអភិវឌ្ឍន៍សហគមន៍ខណ្ឌ,​ លោកប្រធាន-អនុប្រធាន និងសមាជិក-សមាជិកាគណៈកម្មការផ្សារទួលទំពូង។

នៅក្នុងឱកាសនោះ​ លោកអភិបាលខណ្ឌចំការមន​ បានមានប្រសាសន៍​ផ្ដាំផ្ញេីឱ្យគណៈកម្មការផ្សារ​ ត្រូវយកចិត្តទុកបន្ថែមទៀតក្នុងការបង្ការ​ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩​ ដល់បងប្អូនប្រជាពលរដ្ឋដែលអញ្ជេីញចូលក្នុងផ្សារ​ ដោយត្រូវដាក់អាល់កុល​ និងវាស់កម្ដៅ​ ឱ្យបានគ្រប់ច្រកចូលក្នុងផ្សារ​ និងរៀបចំសណ្ដាប់ធ្នាប់ជុំវិញផ្សារឱ្យបានល្អ។

បន្ទាប់មកលោកអភិបាលខណ្ឌ​ បានអញ្ជេីញចុះជួបសំណេះសំណាលជាមួយបងប្អូនអាជីវករក្នុងផ្សារ​ និងបានចែកម៉ាស់របស់សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕ដោយ៖ជីណា


ចែករំលែក៖