ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីការបរទេសអាមេរិកបំពេញទស្សនកិច្ចទៅកាន់តំបន់ខ្ពង់រាបហ្គោឡែន

ចែករំលែក៖

នៅថ្ងៃទី​២០ខែវិច្ឆិកា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក​Mike Pompeoបានក្លាយជារដ្ឋមន្ត្រីដំបូងគេបង្អស់បំពេញទស្សនកិច្ចទៅកាន់តំបន់ខ្ពង់រាបហ្គោឡែន​ ដែលជាដែនដីអុីស្រាអែលដណ្តើមគ្រប់គ្រង​ពីប៉ាឡេស្ទីន។
សកម្មភាពខាងលើ​ធ្វើឲ្យភាគីប៉ាឡេស្ទីនខឹងសម្បាយ៉ាងខ្លាំង​ ដោយសារតែការបំពេញទស្សនកិច្ចនៅក្នុងដែនដីដែលមានវិវាទ គឺជាការបង្ហាញការគាំទ្ររបស់អាមេរិកទៅលើតំបន់ដែលអុីស្រាអែលគ្រប់គ្រង។
ដំណើរទស្សនកិច្ចរបស់លោក​Mike Pompeo​ ទៅកាន់តំបន់ខ្ពង់រាបហ្គោឡែនដែលអុីស្រាអែល គ្រប់គ្រងគឺជាដំណើរទស្សនកិច្ចចុងក្រោយបង្អស់ទៅកាន់មជ្ឈិមបូព៌ា​របស់រដ្ឋមន្ត្រីការបរទេសអាមេរិក​ ដោយសារតែលោកត្រាំ​បានបរាជ័យ​ក្នុងការបោះឆ្នោតកាលពីថ្ងៃទី​៣ខែវិច្ឆិកា ។ តំបន់ខ្ពងរាបដែលលោក​Mike Pompeoធ្វើទស្សនកិច្ច មិនទទួលបានការគាំទ្រពីសហគមន៍អន្តរជាតិនោះឡើយ​ ដោយដែនដីហ្គោឡែនជារបស់ប៉ាឡេស្ទីន។
ក្នុងដំណើរទស្សនកិច្ចទៅកាន់តំបន់ខ្ពង់រាបហ្គោឡែន មាននាយករដ្ឋមន្ត្រីអុីស្រាអែល លោកណេតាន់យ៉ាហ៊ូ ទៅជាមួយ លោក​Mike Pompeoផងដែរ ។ នៅទីនោះ រដ្ឋមន្ត្រីការបរទេសអាមេរិកបានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន​តែងតែនៅក្បែរ​អុីស្រាអែលគ្រប់ពេលវេលា​៕ដោយ៖ធី រីណា


ចែករំលែក៖