ខេត្តព្រះសីហនុ៖ បុរសជនជាតិចិនម្នាក់ បានលោតពីលើអគារជាន់ទី៤ស្លាប់ ដោយមិនដឹងពីមូលហេតុច្បាស់លាស់ ប៉ុន្តែនៅក្នុងបន្ទប់ដេកសមត្ថកិច្ចពិនិត្យឃើញមានដបទឹកសុទ្ធសម្រាប់ជក់ថ្នាំញៀនទៀតផង។ ករណីនេះកើតឡើងនៅអគារជាន់ទី៤ បន្ទប់លេខ៤០៣ ក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ វេលាម៉ោង២០៖០០នាទីយប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ។
ជនរងគ្រោះមានឈ្មោះ Zhang Liangi ភេទប្រុស កើតនៅឆ្នាំ១៩៩១ មានស្រុកកំណើតនៅប្រទេសចិន ។
សាកសពត្រូវបានសមត្ថកិច្ចរៀបចំវេចខ្ចប់ យកទៅរក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីប្រគល់ជូនស្ថានទូតចាត់ការបន្ត។
ចំពោះករណីនេះសមត្ថកិច្ចកំពុងបើកការស៊ើបអង្កេតលើសំណុំរឿងនេះដើម្បីបញ្ជាក់ពីមូលហេតុច្បាស់លាស់ជូនគ្រួសារជនរងគ្រោះផងដែរ៕ឆ្លាម សមុទ្រ