ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង១១និង០០នាទីយប់ថ្ងៃ២០ ខែវិច្ឆិកា ឆ្នាំ២០២០ យុវជនដែលកំពុងបន្សាបគ្រឿងញៀននៅក្នុងមជ្ឈមណ្ឌលស្តារនីតិសម្បទាកែវផុស ខេត្តព្រះសីហនុ ចំនួន៥០នាក់ បានហែកបង្អួចរត់ចេញពីមណ្ឌល ហើយភ្លាមៗកម្លាំងសមត្ថកិច្ចចម្រុះមាននគរបាល កងរាជអាវុធហត្ថ ស្រុកព្រៃនប់និងស្រុកស្ទឹងហាវ បានសហការគ្នាជាមួយអាជ្ញាធរពាក់ព័ន្ធតាមរកឃើញវិញចំនួន៧នាក់ និងកំពុងតាមស្វែងរកអ្នកដែលកំពុងរត់គេចបន្តទៀត។
យោងតាមប្រភពពីសមត្ថកិច្ចប្រាប់ថា យុវជនបន្សាបគ្រឿងញៀនក្នុងមជ្ឈមណ្ឌលស្តារនីតិសម្បទាកែវផុសនេះមានចំនួនសរុប១០៣នាក់ដែលទើបបញ្ជូនមកពីមជ្ឈមណ្ឌលស្តារនីតិសម្បទាក្រាំងធ្នង់ រាជធានីភ្នំពេញកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ គឺជាជនរងគ្រោះដោយសារគ្រឿងញៀន ដែលចាំបាច់ត្រូវស្តារនីតិសម្បទាឡើងវិញ តាមរយៈការបន្សាបគ្រឿងញៀនពីក្នុងខ្លួន និងជួយបណ្តុះបណ្តាលមុខជំនាញផ្សេងៗបន្ថែមទៀតដើម្បីឲ្យក្លាយជាយុវជនល្អឡើងវិញ ៕ដោយ៖ឆ្លាម សមុទ្រ