ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករ Eisenbichler របស់អាឡឺម៉ង់ឈ្នះការប្រកួតបើកឆាកជិះស្គីFISនៅប៉ូឡូញ

ចែករំលែក៖

ម្ចាស់ជើងឯកកីឡាជិះស្គីពិភពលោករបស់អាឡឺម៉ង់គឺលោក Markus Eisenbichler បានទទួលជ័យជម្នះនៅក្នុងព្រឹត្តិការណ៍បើកការប្រកួតជិះស្គីលើទឹកពិភពលោក (FIS Skiing World Cup) ឆ្នាំ២០២០-២០២១ នៅប្រទេសប៉ូឡូញ។

ព្រឹត្តិការណ៍កីឡាជិះស្គីលើទឹកកកនៅប្រទេសប៉ូឡូញនេះគឺជាលើកដំបូងនៃរដូវកាលជិះស្គីពិភពលោកថ្មីដែលប្រារព្ធធ្វើដោយគ្មានអ្នកទស្សនាដោយសារតែវិធានការនៃការការពារជំងឺកូវីដ-១៩ ។

លោក Markus Eisenbichler ឈ្នះដោយលោតបានចម្ងាយ១៣៧.៥ម៉ែត្រ និង១៣៤ម៉ែត្រ។ ចំណាត់ថ្នាក់លេខ២ បានទៅលើមិត្តរួមជាតិរបស់គាត់ឈ្មោះ Karl Geiger ខណៈដែលកីឡាករ Daniel Huber របស់អូទ្រីសបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ ។

ជុំទីមួយត្រូវបានធ្វើឡើងនៅក្នុងស្ថានភាពខ្យល់ខ្លាំង ហើយកីឡាករ AnzeLanisek របស់ស្លូវេនីបានឈរនៅលើកំពូលតារាងនៅពាក់កណ្តាលការប្រកួតដោយនាំមុខក្រុម Huber ចំនួន ៣.២ ហើយកីឡាករEisenbichler ឈរនៅលេខ៣ ប៉ុន្តែទោះយ៉ាងណា Eisenbichler បានលោតចម្ងាយ១៣៤ ម៉ែត្រក្នុងទឹកចុងក្រោយដើម្បីធានាជ័យជម្នះរបស់គាត់។

វាជាការប្រកួតខកចិត្តសម្រាប់កីឡាករកីឡាករ Piotr Zyla សញ្ជាតិប៉ូឡូញដែលប្រកួតនៅក្នុងស្រុករបស់គាត់ ដោយគាត់ធ្លាប់ប្រកួតបានជើងឯកមេដាយមាសអូឡាំពិក ប៉ុន្តែកីឡាកររូបនេះបានបញ្ចប់ត្រឹមចំណាត់ថ្នាក់ទី២៧ប៉ុណ្ណោះ ដោយ៖ភារៈ


ចែករំលែក៖