ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកប្រហិតត្រី យកទៅភ្នំពេញមួយគ្រឿងរងការឆាបឆេះទាំងស្រុង

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ មានករណីរថយន្តដឹកប្រហិតត្រីមួយគ្រឿងឆាបឆេះជាអគ្គិភ័យនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៨និង០០នាទីយប់តាមផ្លូវជាតិលេខ៤ ម្តុំជិតផ្លូវចូលក្បាលឆាយ ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ។ ករណីនេះសមត្ថកិច្ចបញ្ជាក់ថា រថយន្តដឹកត្រីនេះប្រភេទ ៥តោន ពាក់ស្លាកលេខ ភ្នំពេញ 3E-8937 បើកបរដោយឈ្មោះ នុត ណែត ភេទប្រុស អាយុ៣៧ឆ្នាំ ដឹកប្រហិតត្រី ឆ្ពោះទៅភ្នំពេញ។  ករណីឆាបឆេះនេះបណ្តាលមកពីឆ្លងចរន្តភ្លើងចេញពីក្បាលអាគុយ ។ ក្រោយហេតុការណ៍ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ
ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យមួយគ្រឿង សហការជាមួយសមត្ថកិច្ចកងរាជអាវុធហត្ថ និងសមត្ថកិច្ចពាក់ព័ន្ធជួយពន្លត់។ ក្រៅពីខូចខាតរថយន្ត មិនមានមនុស្សរងគ្រោះថ្នាក់ទេ៕

ដោយ៖  ឆ្លាម សមុទ្រ


ចែករំលែក៖