ព័ត៌មានទាន់ហេតុការណ៍៖

គួរតែប្រុងប្រយ័ត្ននៅពេលមេឃភ្លៀងខ្លាំង! យុវជនម្នាក់ កំពុងលេងហ្គេមបណ្តើរ សាកថ្មបណ្តើរ ត្រូវរន្ទះបាញ់ស្លាប់

ចែករំលែក៖

អន្តរជាតិ៖ ខណៈមេឃកំពុងតែមានភ្លៀងធ្លាក់យ៉ាងខ្លាំង ស្រាប់តែយុវជនម្នាក់ ដែលជាជនជាតិឥណ្ឌូនេស៊ី បានព្យាយាមលេងហ្គេមក្នុងទូរស័ព្ទដៃដែលកំពុងដោតបញ្ជូលថ្មក៏ត្រូវរន្ទះបាញ់ស្លាប់ភ្លាមៗ

បើតាមទីភ្នាក់ងារសារព័ត៌មាន World of Buzz បានបញ្ជាក់ថាយុវជនរងគ្រោះមានអាយុ ១៦ ឆ្នាំ ជាសិស្សកំពុងសិក្សានៅអនុវិទ្យាល័យមួយកន្លែងក្នុងខេត្ត Jawa Tengah ភាគខាងជើងនៃប្រទេសឥណ្ឌូនេស៊ី។ ជាក់ស្តែងនៅក្នុងថ្ងៃកើតហេតុនោះយុវជនរងគ្រោះ បានទៅហាងកាហ្វេមួយកន្លែងជាមួយមិត្តភក្តិដើម្បីញាំកាហ្វេ និងលេងហ្គេមតាមរយៈទូរស័ព្ទជាគ្នាបណ្ដើរនៅម៉ោងប្រហែលជា ល្ងាចថ្ងៃទី២៥ខែវិច្ឆិកា។

ប្រភពដដែលបន្តថា លុះជនរងគ្រោះកំពុងលេងហ្គេមដល់ម៉ោង និង៣០នាទីល្ងាចថ្ងៃដដែល ទូរស័ព្ទរបស់ជនរងគ្រោះក៏បានអស់ថ្ម ស្របពេលដែលមេឃផ្ដើមធ្លាក់ភ្លៀងយ៉ាងខ្លាំង។ ដោយមិនអាចចេញទៅផ្ទះបាន យុវជនរងគ្រោះក៏សម្រេចបន្តអង្គុយលេងហ្គេមទៀត ដោយបានដោតសាកថ្មទូរស័ព្ទបណ្តើរ ចុចលេងហ្គេមបណ្ដើរ

ប៉ុន្តែជាអកុសលនៅពេលដែលមេឃកំពុងធ្លាក់ខ្លាំងនោះ ក៏មានរន្ទះដ៏ខ្លាំងមួយបានកើតឡើង ហើយដោយសារជនរងគ្រោះកំពុងកាន់ទូរស័ព្ទនៅក្នុងដៃនោះ វាក៏បានធ្វើឲ្យរន្ទះបាញ់ចំជនរងគ្រោះតែម្តង។

ក្រោយពីជនរងគ្រោះរងនូវរន្ទះបាញ់ឆេះខ្លោចពេញខ្លួន និងស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុផងដែរ៕

ដោយ៖សហការី


ចែករំលែក៖