ព័ត៌មានទាន់ហេតុការណ៍៖

មុនពេលគ្រងមកុដកញ្ញា ឯកចក្រវាលកម្ពុជា២០២០ តើ រ៉េត សារីតា ឆ្លងកាត់ការតស៊ូ និងមានចំណុចលេចធ្លោអ្វីខ្លះ?

ចែករំលែក៖

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតកញ្ញាឯកចក្រវាលកម្ពុជា២០២០ បានបញ្ចប់ហើយកាលពីរាត្រីថ្ងៃទី២៦ ខែវិច្ឆិកានេះ ដោយរកបានម្ចាស់ជ័យលាភីដែលពោរពេញទៅដោយសមត្ថភាព និងសក្កដានុពល។ ចង់ដឹងទេថាតើមុនពេលគ្រងមកុដកញ្ញា ឯកចក្រវាលកម្ពុជា២០២០ តើ រ៉េត សារីតា ឆ្លងកាត់ការតស៊ូ និងមានចំណុចលេចធ្លោអ្វីខ្លះ?

រ៉េត សារីតា វ័យ24ឆ្នាំ មានកម្ពស់កម្ពស់1,68ម៉ែត្រមានមុខរបរ ជាពិធីការិនី និង តារាសម្តែង។មុនពេលឈានជើងចូលប្រកួតកម្មវិធីដ៏ធំនេះនាងឆ្លងកាត់ការតស៊ូច្រើន ទម្រាំតែមកដល់ទីកន្លែងដែលជាក្តីស្រមៃមួយនេះបានដោយបូកបញ្ចូលទាំងការឆ្លងកាត់នូវភាពលំបាកល្វីងជូរចត់ជាច្រើនរាប់មិនភ្លេច ជាពិសេសគឺអំឡុងពេលប្រកួតចូលវិស័យសិល្បៈនេះតែម្តង។ដោយហេតុថានាងជាមនុស្សដែលតស៊ូ និងមោះមុតមិនងាយនឹងបោះបង់ចោលនូវអ្វីដែលខ្លួនស្រឡាញ់ នាងបានសម្រេចដាក់ចិត្តដាក់កាយទៅប្រកួតម្តងជាបន្តបន្ទាប់។ មហាជនជាច្រើនបានថ្លែងការកោតសរសើរនិងចាប់អារម្មណ៍ខ្លាំងលើសមត្ថភាព និងសក្កដានុពលដ៏ខ្លាំងក្លាដែលបេក្ខនារី កញ្ញា រ៉េត សារីតា មាន មុនពេលសម្រេចចិត្តដាក់ពាក្យចូលរួមប្រកួតកម្មវិធីសម្រស់ កញ្ញាឯកចក្រវាឡកម្ពុជា២០២០ នាងមានចំណុចលេចធ្លោជាច្រើនដែលទស្សនិកជនមួយចំនួននៅមិនទាន់ដឹង។

ទី១ សារីតា គឺជាតារាសម្តែង និងជាពិធីការិនីដែលមានទេពកោសល្យយ៉ាងស្ទាត់ជំនាញ និងប្រកបដោយភាពបត់បែនខ្ពស់។ ធ្លាប់ធ្វើជាពិធីការិនីក្នុងកម្មវិធីឡូយ៩ និងកម្មវិធីទូរទស្សន៍ «ស្នេហ៍៩»ដែលរៀបចំដោយ BBC Media Action ផងដែរ។

ទី២ នាងគឺជាសិល្បការិនីដែលពោរពេញដោយភាពច្នៃប្រឌិតខ្ពស់លើការតុបតែងខ្លួន ពិសេសលើការគូមុខ និងតុបតែងសក់។

ទី៣ នាងអាចប្រើប្រាស់ភាសា៣ក្រៅពីភាសាកំណើតរបស់នាងដែលក្រៅពីការប្រើប្រាស់ភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញ នាងក៏អាចច្រើប្រាស់ភាសាថៃ និងភាសាបារាំងបានផងដែរ។

ទី៤ មុនពេលឈានជើងចូលប្រកួតក្នុងកម្មវីធីកញ្ញាឯកចក្រវាឡកម្ពុជា២០២០ នាងធ្លាប់បានឆ្លងកាត់ការហ្វឹងហាត់ដើរបង្ហាញម៉ូត និងឆ្លើយសំណួរជាមួយអ្នកជំនាញនៅប្រទេសហ្វុីលីពីនផងដែរ។

ទី៥ កញ្ញា  រ៉េត សារីតា ធ្លាប់បានចូលរួមប្រកួតក្នុងកម្មវធីFreshie Girl រហូតដល់ទៅ២លើករួចមកហើយ។

ទី៦ សារីតា បានបញ្ចប់ការសិក្សានៅសាលាThe private French primary school ផ្នែកបរិញ្ញាបត្រភាសាអង់គ្លេស ហើយនាងក៏កំពុងបន្តការសិក្សាអនុបណ្ឌិតផ្នែកទំនាក់ទំនងអន្តរជាតិផងដែរ៕

ដោយ៖ វឌ្ឍនា

 

 


ចែករំលែក៖