ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូកញ្ចាស់មកបន្លំដូរយកម៉ូតូថ្មីត្រូវអ្នកទទួលផ្ញើម៉ូតូឃេីញទាន់ចាប់ប្រគល់ជូនសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានជិះម៉ូតូកញ្ចាស់មកប្តូរយកម៉ូតូថ្មី ខណៈកំពុងធ្វេីសកម្មភាពស្រាប់តែអ្នកផ្ញេីម៉ូតូឃេីញទាន់ស្រែកផ្អេីលដល់ប្រជាពលរដ្ឋនៅក្បែរនោះចាប់ប្រគល់ជូនសមត្ថកិច្ចកាលពីវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅទីតាំងផ្ញើម៉ូតូក្នុងភូមិត្រពាំងសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ សួន ប៊ុន្នី ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅបច្ចុប្បន្នក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះ ឈ្មោះម៉ែន ចន្ទ សុខារី ភេទស្រី អាយុ៣០ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅបន្ទប់ជួលសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះមកពីកន្លែងស្នាក់នៅខណ្ឌសែនសុខមកកន្លែងកើតហេតុ រួចផ្ញើម៉ូតូនៅកន្លែងខាងលើដូចសព្វដង ស្រាប់ជនសង្ស័យបានយកម៉ូតូម៉ាកវីវ៉ាពណ៌ខ្មៅស៊េរីចាស់មកធ្វើជាដាក់ផ្ញើដើម្បីបន្លំដូរយកម៉ូតូថ្មី ប៉ុន្តែពេលដែលជនសង្ស័យកំពុងធ្វើសកម្មភាពបណ្តើរម៉ូតូជនរងគ្រោះចេញត្រូវបានអ្នកមើលការនៅទីនោះឃើញក៏ស្រែកផ្អើលឆោឡោតាមចាប់ជនសង្ស័យបានភ្លាមៗ រួចរាយការណ៍ជូនសមត្ថកិច្ច។

បច្ចុប្បន្នជនសង្ស័យត្រូវកម្លាំងប៉ុស្តិ៍កាកាបទី២ កសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យដេីម្បីចាត់ការតាមផ្លូវច្បាប់៕ដោយ៖​សុខាសែនជ័យ​


ចែករំលែក៖