ព័ត៌មានទាន់ហេតុការណ៍៖

សម្តេច​តេជោ ​អះអាង​ថា​កម្ពុជា​នឹង​កែទម្រង់​ជាប​ន្តប​ន្ទាប់​ ដើ​ម្បី​កែលម្អ​បរិយាកាស​វិនិយោគ​

ចែករំលែក៖

ភ្នំពេញ​៖ ក្នុង​ពិធី​បើក​សម្ពោធ ​ពិព័រណ៍​ចិន​-អាស៊ាន ​លើកទី​ ១​៧ ឆ្នាំ​ ២០២០​ តាមរ​យៈ​ប្រព័ន្ធ​វីដេអូ ​នៅវិមាន​សន្តិភាព​ សម្តេចតេជោ ​ហ៊ុន ​សែន ​នាយករដ្ឋ​មន្ត្រី​បាន​គូស​បញ្ជាក់​ថា​ កម្ពុជា​នឹង​ដាក់​ចេញ​នូវ​ ក្របខណ្ឌ ​គោល​នយោបាយ​សេដ្ឋកិច្ច ​និង​សង្គម​ឌីជីថល ​នា​ពេល​ឆាប់​ៗ​ខាង​មុខ​ និង​កែ​ទម្រង់​មុត​ស្រួច​ជា​បន្តបន្ទាប់​ ដើម្បី​កែ​លម្អប​រិយាកាស​ធុរកិច្ច ​និង​វិនិយោគ​។

សម្តេច​បាន​ថ្លែង​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​និង​កំពុង​លើក​កម្ពស់​ការ​ធ្វើ​ឌីជីថលូបនីយ​កម្ម ​ទាំង​ក្នុង​វិស័យ​ផលិត​កម្ម,​ ឧស្សាហកម្ម, សេវាកម្ម និងរដ្ឋាភិបាល​ឌីជីថល​ (Digital Government) ។ កម្ពុជា​នឹង​ដាក់ចេញ​នូវ​ក្រប​ខណ្ឌ​គោល​នយោបាយ​សេដ្ឋកិច្ច ​និង​សង្គម​ឌីជីថល ​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ ៕

ដោយ៖ សិលា


ចែករំលែក៖