ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញជាអធិបតីភាពក្នុងពិធីផ្ទេរតំណែងប្រធាននិយ័តករទូរគមនាគមន៍កម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមុិញ នៅទីស្ដីការនិយ័តករទូរគមនាគមន៍កម្ពុជា លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីភាពក្នុងពិធីផ្ទេរតំណែងប្រធាននិយ័តករទូរគមនាគមន៍កម្ពុជា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីបុគ្គលិករបស់និយ័តករទូរគមនាគមន៍កម្ពុជា ជាច្រើនរូប។

លោក ម៉ូវ ចរិយា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានធ្វើរបាយការណ៍សង្ខេបស្តីពីសមិទ្ធផលការងារធំៗរបស់និយ័តករទូរគមនាគមន៍កម្ពុជាក្នុងរយៈពេលកន្លងមកនេះ ទាក់ទងនឹងការធ្វើទំនើបកម្មឧបករណ៍សម្ភារៈ ពង្រីកប្រសិទ្ធភាពនៃហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍និងICT ការបង្រ្កាបបទល្មើស និងបង្កើនសមត្ថភាពធនធានមនុស្ស ការគាំពារជីវភាពមន្ត្រីរាជការ និយោជិត ដើម្បីធានាបាននូវភាពរឹងមាំនៃស្មារតីសាមគ្គីភាព ជាដើម។ 

ថ្លែងនាឱកាសនោះ លោក ថោង ចិន្តា ប្រធាននិយ័តករទូរគមនាគមន៍កម្ពុជាដែលទើបត្រូវបានតែងតាំង បានមានប្រសាសន៍ថា លោក សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះ ប្រមុខរាជរដ្ឋាភិបាល និងលោករដ្ឋមន្ត្រី ដែលបានផ្តល់ទំនុកចិត្ត តែងតាំងមកដឹកនាំនិយ័តករទូរគមនាគមន៍កម្ពុជា ។ ឆ្លៀតក្នុងឱកាសនោះដែរ លោកក៏បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ លោក ម៉ូវ ចរិយា  ក្នុងការដឹកនាំស្ថាប័នក្នុងរយៈពេលកន្លងមក ដែលធ្វើឱ្យវិស័យនេះមានការប្រែប្រួលរីកចម្រើនគួរឱ្យកត់សម្គាល់។ លោកប្រធាន បានធ្វើការប្តេជ្ញាចិត្តខ្ពស់ចូលរួមអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយកែទម្រង់ដែលមិនរារែក និងមិនរាថយ ប្រកាន់ខ្ជាប់សិល្បៈដឹកនាំទន់ភ្លន់តែម៉ឺងម៉ាត់ ប្រកបដោយថាមភាពរស់រវើករបស់ រដ្ឋមន្ត្រី ក៏ដូចជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការអភិវឌ្ឍនិងធ្វើទំនើបកម្មវិស័យទូរគមនាគមន៍ប្រកបដោយគុណភាព ប្រសិទ្ធភាព និងការប្រកួតប្រជែងស្មោះត្រង់។ 

នៅក្នុងឱកាសដ៏ថ្លៃថ្លានេះ លោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសំខាន់ៗជាច្រើនរបស់ លោក ម៉ូវ ចរិយា ដែលសម្រេចបានសម្រាប់វិស័យ និងអង្គភាពក្នុងពេលកន្លងមក។ លោករដ្ឋមន្ត្រី បានធ្វើការគូសរំលេចនូវកិច្ចការជាអាទិភាពសំខាន់ៗមួយចំនួនសម្រាប់ លោក ថោង ចិន្តា ឱ្យផ្តោតការយកចិត្តទុកដាក់ក្នុងបង្កើនប្រសិទ្ធភាពនៃការធ្វើនិយ័តកម្ម ការគ្រប់គ្រងរបបអាជ្ញាបណ្ណ ការប្រមូលចំណូលពីវិស័យទូរគមនាគមន៍ ជំរុញរៀបចំលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនានា សំដៅធានាឱ្យបាននូវការប្រកួតប្រជែងដោយស្មោះត្រង់ ការការពារអ្នកប្រើប្រាស់ ព្រមទាំងពង្រឹងគុណភាពសេវាទូរគមនាគមន៍ និងស្ថង់ដារគ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍។ លោករដ្ឋមន្ត្រី ក៏បានណែនាំឱ្យនិយ័តករទូរគមនាគមន៍កម្ពុជា បន្តពង្រឹងការគ្រប់គ្រងរដ្ឋបាលឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងការបំពេញមុខងាររបស់ខ្លួន ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងសមត្ថភាពជំនាញតាមរយៈការបណ្តុះបណ្តាលបន្ថែម។

មុននឹងបញ្ចប់ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីជំនឿជាក់យ៉ាងមុតមាំថាក្រោមការដឹកនាំដ៏សកម្ម និងប្រកបដោយថាមពលរបស់ លោក ថោង ចិន្តា និងជាពិសេសការគាំទ្រ និងកិច្ច១ខិតខំប្រឹងប្រែងរួមរបស់ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ និយោជិត គ្រប់ជាន់ថ្នាក់ និយ័តករទូរគមនាគមន៍កម្ពុជានឹងបន្តសម្រេចបាននូវសមិទ្ធផលជាច្រើនថែមទៀតជូនជាតិមាតុភូមិ៕

Minister Vandeth១ Chea Participates in the TRC Leadership Transfer Ceremony

Phnom Penh, 26 November 2020, Minister of Post and Telecommunications Vandeth Chea participated in the leadership transfer ceremony of Telecommunication Regulator of Cambodia (TRC) held at the TRC premises. Present at the ceremony were MPTC leadership, TRC leadership and officials.

Secretary of State Chakrya Moa highlighted some of TRC’s past achievements, particularly the modernization of equipment, increasing effectiveness of the telecommunications and ICT infrastructure, and crime prevention. TRC has also provided capacity building and livelihood support programs for officials and employees as a way to promote team spirit.

Speaking at the ceremony, H.E. Chenda Thong, the newly appointed chairman of TRC, expressed gratitude towards the government and Minister Chea for placing trust and confidence in his ability to lead TRC. Chairman Thong also took the opportunity to commend Secretary Moa for his leadership of TRC, bringing about noticeable development of the telecoms sector.

Under the new administration, Chairman Thong stated his commitment to implementing restructuring policies to the highest standards, in line with Minister Chea’s steadfast, strategic leadership and government policies in advancing the quality and effectiveness of the sector and ensuring fair competition among telecoms operators.

On this occasion, Minister Chea praised Secretary Moa for his past contribution to the sector and TRC. However, H.E. Minister stated that there remained key and urgent tasks for Chairman Thong to focus on to enforce the regulations, license regime management and revenue mobilization. In addition, Minister Chea urged Chairman Thong to draft relevant laws and regulations to guarantee fair business practice, consumer protection, and reliable telecoms services and equipment. H.E. Minister also advised TRC to improve their administrative process in carrying out duties, strengthening human capital and fostering technical capability.

In his closing remarks, Minister Chea once again expressed his confidence in the leadership and energy of Chairman Thong and thanked MPTC and TRC leaderships, officials, and employees for their contribution to TRC’s missions and goals as well as to the public good. ៕

ដោយ៖ ក្រសួងប្រៃសណីយ៍


ចែករំលែក៖