ព័ត៌មានទាន់ហេតុការណ៍៖

លោក ដួង តារា ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងជា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី

ចែករំលែក៖

ភ្នំពេញ៖ លោក ដួង តារា ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងជា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន។ ក្នុងលោកបានសំណេរលើ Facebook ផ្លូវការ របស់លោក នៅព្រលប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ថា៖ «អរគុណសន្តិភាព​»។

ខ្ញុំបាទ ដួង តារា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេច បានផ្តល់តំណែងដល់រូបខ្ញុំបាទជា រដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្រ្តី បន្ថែមលើមុខងារបច្ចុប្បន្ន ដែលព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យ នៅថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២០នេះ ។

ក្នុងឱកាសមាសនេះ ខ្ញុំបាទនឹងបន្តខិតខំប្រឹងប្រែងបម្រើការងារជូន សម្តេចនាយករដ្ឋមន្រ្តី និងប្រជាពលរដ្ឋរបស់សម្តេចអោយបានល្អបំផុត ។

ខ្ញុំបាទសូមលើកដៃគោរពជូនពរសម្តេចទាំងទ្វេមានសុខភាពល្អបរិបូរណ៍ អាយុយឺនយូរបំផុត ដើម្បីជាម្លប់ដឹកនាំដ៏កក់ក្តៅសម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស៕

ដោយ៖សុខ ខេមរា


ចែករំលែក៖