ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាបទៀតហើយគ្រឿងញៀនជាងពីរគីឡូក្រាមឆ្លងដែនចូលពីឡាវមកកម្ពុជា

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ ទោះបីជាសមត្ថកិច្ចជំនាញខិតខំបង្ក្រាបយ៉ាងណាក៏ចាប់មិនចេះអស់ដែរករណីគ្រឿងញៀននាពេលបច្ចុប្បន្ននេះ ហើយបើទប់ស្កាត់មិនបានទេគឺនឹងមានហានិភ័យខ្លាំងណាស់ចំពោះមនុស្សជាតិ។ជាក់ស្តែងនៅវេលាម៉ោង១៦និងសូន្យនាទី ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ទើបកន្លងមកនេះ ការិយាល័យប្រឆាំងគ្រឿងញៀនបានចេញប្រតិបត្តិការបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀនខុសច្បាប់ឆ្លងដែននៅចំណុចភូមិលើ ឃុំព្រះរំកិល ស្រុកបុរីឣូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែងដោយឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះធីង សីហា ភេទប្រុស ឣាយុ២០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិលើ ឃំុព្រះរំកិល ស្រុកបុរីឣូរស្វាយសែនជ័យ និងចាប់យកវត្ថុតាងជាថ្នាំញៀនប្រភេទមេតំហ្វេតាមីនគ្រាប់(WY) ចំនួន១០ដុំ ស្មើ២០.០០០គ្រាប់ ស្មើទម្ងន់ ២០៣២,២ក្រាម។
បច្ចុប្បន្នការិយាល័យជំនាញកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តស្ទឹងត្រែងដើម្បីចាត់ការតាមនីតិវិធី៕

ដោយ៖ ស សម


ចែករំលែក៖