ព័ត៌មានទាន់ហេតុការណ៍៖

ម៉ាស់ឆ្លាតវៃអាចដឹងថា​អ្នកប្រើប្រាស់ មានជំងឺកូវីដ​​-១៩ និងជំងឺផ្សេងៗ​​ ដែរឬអត់?(មានវីដេអូ)

ចែករំលែក៖

ពិតជាមិនធម្មតាមែន ក្រុមអ្នកវិទ្យាសាស្ត្រសិង្ហបុរី​ បានផលិត ម៉ាស់ឆ្លាតវៃដែលអាចដឹងថា អ្នកប្រើប្រាស់មានជំងឺកូវីដ-១៩ ​និងជំងឺផ្សេងទៀតប្រចាំកាយ។ ក្រុមគ្រូពេទ្យអាចនឹងដឹងប្រសិនបើអ្នកប្រើប្រាស់មានផ្ទុកវីរុសកូវីដ​-១៩​។
ក្រុមគ្រូពេទ្យ​នឹងប្រមូលទិន្នន័យពីម៉ាស់ឆ្លាតវៃតាមប្រព័ន្ធ ​​Bluetooth ពីអ្នកប្រើប្រាស់។ ក្រៅពីនេះ​ ម៉ាស់ក៏បានផ្តល់ព័ត៌មានពីកម្រិតឈាម ចង្វាក់បេះដូង​ផងដែរ។ ទិន្នន័យដែលគ្រូពេទ្យទទួលបានអាចដឹង​ថាអ្នកណា​អាចសង្ស័យឆ្លងកូវីដ​-១៩ និងជំងឺផ្សេងៗ ជាច្រើនទៀត។
អ្នកឯកទេសផលិតម៉ាស់ខាងលើបានឲ្យដឹងថា នៅក្នុងម៉ាស់នោះ មានបំពាក់ភ្លើង LED អាចឆ្លុះបញ្ចាំងស្បែកនិងគ្រាប់ឈាម ។ ដូច្នេះពេលសម្ពាធឈាមកើនឡើង (លើសឈាម)​ វានឹងផ្តល់ឲ្យដឹងពីអាការជំងឺរបស់ខ្លួន។
ម៉ាស់ឆ្លាតវៃគឺជាដំណោះស្រាយ​ដ៏ល្អ​សម្រាប់​ការតាមដានអ្នកដែលមានផ្ទុកវីរុសកូវីដ​-១៩​ដែរឬទេ​។​ តាមការលើកឡើងរបស់ក្រុមអ្នកវិទ្យាសាស្ត្រ​ឧបករណ៍តាមដានខាងលើ អាចនឹងបំពាក់នៅលើម៉ាស់ផ្សេងទៀតក៏បាន។ ម៉ាស់ឆ្លាតវៃនេះកំពុងតែសាកល្បងដំណាក់កាលចុងក្រោយ នៅខែវិច្ឆិកាឆ្នាំ​២០២០ ដើម្បីត្រួតពិនិត្យ​ប្រសិទ្ធភាព ៕ដោយ៖ធី រីណា


ចែករំលែក៖