ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងអប់រំ ចេញសេចក្ដីជូនដំណឹងផ្លូវការ ផ្អាកសកម្មភាពជួបជុំ រយៈពេល១៥ថ្ងៃ នៅភ្នំពេញ និងខេត្តសៀមរាប និងផ្អាកការសិក្សាទាំងអស់ផងដែរ

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹង ស្តីពីការ  ៖ ការផ្អាកសកម្មភាពជួបជុំ រយៈពេល១៥ ថ្ងៃ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាបដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ និងរីករាលដាលក្នុងសហគមន៍ នៅរាជធានីភ្នំពេញ និងខេត្ត សៀមរាប ។

ក្រសួងអប់រំ យុវជន និងកីឡា សូមដាក់ចេញនូវវិធានការ ដូចខាងក្រោម៖ 

១. ផ្កាករាល់សកម្មភាពជួបជុំ សិក្ខាសាលា និងកិច្ចប្រជុំ ដែលមានអ្នកចូលរួមលើសពី ២០ នាក់ ក្នុងរយៈពេល ១៥ ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ

២. ផ្អាកការរៀនសូត្ររបស់សិស្សថ្នាក់ទី ១២ និងការបំប៉នត្រៀមប្រឡង ដែលធ្វើឡើងនៅក្នុង គ្រឹះស្ថានសិក្សា ឬលក្ខណៈប្រមូលផ្ដុំ។ សិស្សថ្នាក់ទី ១២ ត្រូវបន្តធ្វើស្វ័យសិក្សា និងរៀនតាម អនឡាញ ។ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២១ ធ្នូ ២០២០ នៅ រក្សាទុកដដែល

៣. ផ្អាកដំណើរការគ្រឹះស្ថានឧត្តមសិក្សាសាធារណៈនិងឯកជន ជាបណ្តោះអាសន្ន រយៈពេល ១៥ ថ្ងៃ 

៤. ផ្កាករាល់ការហាត់ប្រាណ និងលេងកីឡា ដែលមានលក្ខណៈប្រមូលផ្ដុំ រយៈពេល ១៥ ថ្ងៃ ។ សេចក្តីដូចបានជម្រាបជូនខាងលើ សូម មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ និងខេត្តសៀមរាប គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា បុគ្គលិកអប់រំ មាតាបិតា អ្នកអាណាព្យាបាល សិស្សានុសិស្សគ្រប់រូប ចូលរួម សហការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕

ដោយ៖ សិលា


ចែករំលែក៖