ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងការងារ ប្រកាសផ្អាកដំណើរការបណ្ដុះបណ្ដាល នៅតាមគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន១៥ថ្ងៃ

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:បានសេចក្តីជូនដំណឹង ស្តីពីការ ៖ ការផ្អាកដំណើរការបណ្តុះបណ្តាលនៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ  ជាបណ្តោះអាសន្ន រយៈពេល ១៥ថ្ងៃ

សូមជម្រាបជូន  លោក លោកស្រីនិងជានាយក នាយិកានៃគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈសាធារណៈ និងឯកជនទាំងអស់ ក៏ដូចជាបុគ្គលិក មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល សិស្ស -និស្សិត សិក្ខាកាម និង សាធារណជនទាំងអស់មេត្តាជ្រាបថា ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ជាពិសេសក្នុងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនោះ ក្រសួងការងារ និង បណ្តុះបណ្តាល វិជ្ជាជីវៈសម្រេចផ្អាកដំណើរការបណ្តុះបណ្តាល ទាំងអស់ចំនួន ១៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០។ គ្រប់គ្រឹះស្ថានអាចបន្តដំណើរការបណ្តុះបណ្តាលតាមប្រព័ន្ធបណ្តុះបណ្តាលពី ចម្ងាយ ឬអនឡាញ (ONLINE)។ សេចក្តីដូចបានជម្រាបជូនខាងលើ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី ជានាយក នាយិកានៃគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈសាធារណៈ និងឯកជនទាំងអស់ ក៏ដូចជាបុគ្គលិក មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល សិស្ស-និស្សិត សិក្ខាកាម និងសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងចូលរួមសហការដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖