ព័ត៌មានទាន់ហេតុការណ៍៖

ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា៖ សូមអបអរសាទរប្រជាពលរដ្ឋក្នុងក្រុងសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប៖ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា៖ ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ សរុបប្រវែង ១០៨,៧៤ គ.ម. និងស្តារ-កែលម្អដងស្ទឹងសៀមរាប ក្នុងក្រុងសៀមរាប នឹងចូលរួមសម្រួលចរាចរណ៍ លើកកម្ពស់សោភ័ណភាពទីក្រុង ទាក់ទាញភ្ញៀវទេសចរនិងវិនិយោគិន និងចូលរួមជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។ ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង មានជាអាទិ៍ ប្រព័ន្ធរំដោះទឹកភ្លៀង និងទឹកកខ្វក់ ផ្លូវថ្នល់ ផ្លូវថ្មើរជើង ការរៀបចំកែលម្អដងស្ទឹងសៀមរាប លម្ហសាធារណៈ ជាដើម ដោយគោរពតាមគោលការណ៍នគរូបនីយកម្ម នឹងធានានូវសុខដុមនីយកម្ម វប្បធម៌និងបរិស្ថាន នឹងធ្វើឱ្យក្រុងសៀមរាបស័ក្តិសមជាទីក្រុងបេតិកភណ្ឌនិងទេសចរណ៍ប្រវត្តិសាស្ត្រនិងធម្មជាតិកម្រិតអន្តរជាតិ។

លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបន្តថា៖ ប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប នឹងទទួលបាននូវអត្ថប្រយោជន៍ពីការអភិវឌ្ឍនេះ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖