ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខចុះណែនាំ ចែកសេចក្តីជូនដំណឹងដល់ភោជនីយដ្ឋាន កន្លែងទទួលរៀបអាពាហ៍ពិពាហ៍ កន្លែងម៉ាស្សា ខារ៉ាអូខេ ក្លិបកម្សាន្ត ឌីស្កូតែក ក្លិបហាត់ប្រាណ

ចែករំលែក៖

 ភ្នំពេញ៖ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងអនុវត្តតាមសេចក្តីណែនាំលេខ ០០៩/២០ សណន ចុះថ្ងៃទី ៣០/១១/២០២០ របស់រដ្ឋបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ បានធ្វើការបែងចែកកម្លាំងចុះធ្វើការណែនាំ ចែកសេចក្តីជូនដំណឹងដល់ភោជនីយដ្ឋាន កន្លែងទទួលរៀបអាពាហ៍ពិពាហ៍ កន្លែងម៉ាស្សា ខារ៉ាអូខេ ក្លិបកម្សាន្ត ឌីស្កូតែក ក្លិបហាត់ប្រាណ នៅក្នុងមូលដ្ឋានសង្កាត់ទាំង៦ ខណ្ឌសែនសុខ ឱ្យចូលរួមផ្អាកបណ្តោះអាសន្ន និងភោជនីយដ្ឋានមិនត្រូវទទួលភ្ញៀវលើសពី២០នាក់ ដោយរក្សាគម្លាត រៀបចំឲ្យមានអនាម័យ វាស់កម្តៅ បាញ់អាល់កុលដល់ភ្ញៀវដែលចូលពិសាតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖