ព័ត៌មានទាន់ហេតុការណ៍៖

លោក ចាន់ យុត្ថា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលសម្រាប់បេសកកម្មត្រួតពិនិត្យការអនុវត្តកម្មវិធី WAT4CAM ជំហានទី១ តាមរយៈ Video Conference

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ លោក ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ដោយមានការចូលរួមពីលោក ម៉ៅ ហាក់ នាយកកម្មវិធី WAT4CAM ជំហានទី១ និងលោកស្រី NOEL Naomi ប្រធានគ្រប់គ្រងគម្រោងថ្នាក់តំបន់នៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ប្រចាំនៅប្រទេសកម្ពុជា បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលសម្រាប់បេសកកម្មត្រួតពិនិត្យការអនុវត្តកម្មវិធី (WRAP-UP MEETING FOR SEMI-VIRTUAL SUPERVISION MISSION) នៃកម្មវិធី WAT4CAM ជំហានទី១ តាមរយៈ Video Conference ដែលមានសមាសភាពជាចូលរួមដូចជា ៖

តំណាងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) តំណាងសហគមន៍អឺរ៉ុបនៅកម្ពុជា (EU) តំណាងក្រុមការងារទីប្រឹក្សាបច្ចេកទេសអន្តជាតិ Egis-SCP-KCC (TA-INFRA), SCP-GRET-MEIHO (TA-ISWM) NIRAS-ATSA-CIRD (TA-AGRI) FUTUREWATER-MMA-JBA(TA-MEKONG-BASSAC) ក្រុមការងារ PMU-WAT4CAM និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តព្រះវិហារ និងខេត្តកណ្តាល ។ 

លទ្ធផលនៃកិច្ចប្រជុំមានចំនុចសំខាន់ៗដូចខាងក្រោម ៖

១-វឌ្ឍនភាពការងាររបស់ទីប្រឹក្សាបច្ចេកទេសអន្តជាតិខាងលើ ស្តីពីការសិក្សាគម្រោងស្តារព្រែក និងប្រព័ន្ធធារាសាស្រ្ត

២-កម្មវីធី WAT4CAM នឹងរៀបចំគោលការណ៍ណែនាំ / សេចក្តីប្រកាសនានា ដែលទាក់ទងទៅនឹងការរៀបចំសហគមន៍កសិករប្រើប្រាស់ទឹក និងពង្រឹងសមត្ថភាព 

៣-រៀបចំម៉ូដែល Model/Spatial data collection និងប្រមូលទិន្នន័យ ដើម្បីសិក្សារបបជលសាស្រ្ត និងលំហូរដីល្បាប់នៃទន្លេមេគង្គលើ ទន្លេមេគង្គ និងទន្លេបាសាក់ 

៤-គណៈកម្មាធិការដឹកនាំនៃ WAT4CAM គ្រោងនឹងរៀបចំកិច្ចប្រជុំនៅខែមករា ឆ្នាំ២០២១ 

៥-ក្រសួងធនធានទឹក និងឧតុនិយម នឹងរៀបចំសំណើស្នើសុំថវិកាបន្ថែមសម្រាប់ការជួសជុលឡើងវិញនូវហេដ្ឋារចនា សម្ព័ន្តធារាសាស្រ្តដែលខូចខាតដោយសារទឹកជំនន់ ដែលក្នុងនោះ AFD បានឯកភាពជាគោលការណ៍ពិចារណាក្នុងការផ្តល់ថវិកាបន្ថែមលើកម្មវិធី WAT4CAM ដែលមានស្រាប់ ៕

ដោយ៖ស តារា


ចែករំលែក៖