ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងទាហានអាកាសអាមេរិកត្រៀមលក្ខណៈរួចរាល់ក្នុងការវាយប្រហារកម្ទេចទីតាំងបរមាណូអុីរ៉ង់

ចែករំលែក៖

អាមេរិកនិងសម្ពន្ធមិត្តបានត្រៀមលក្ខណៈវាយប្រហារជាទ្រង់ទ្រាយធំទៅលើទីតាំងបរមាណូរបស់អុីរ៉ង់ ។ ក្រុមនាវាចម្បាំង​អាមេរិក ​ដែលមានយន្តហោះចម្បាំងជាច្រើន​បានទៅដល់ដែនសមុទ្រជិតប្រទេសអុីរ៉ង់ដើម្បីត្រៀមវាយប្រហារដោយរង់ចាំតែបញ្ជាបុណ្ណោះ​។
ការត្រៀមលក្ខណៈរបស់អាមេរិកកើតឡើង​ក្រោយពេលដែលអ្នកវិទ្យាសាស្ត្របរមាណូលំដាប់កំពូលរបស់អុីរ៉ង់​រងការធ្វើឃាត​ ហើយក្រោយមកក៏មានមេទ័ពមួយរូបទៀតរងការវាយប្រហារសម្លាប់​ដោយយន្តហោះគ្មានមនុស្សបើក ធ្វើឲ្យអុីរ៉ង់កាន់តែខឹងខ្លាំង​ឡើង។​ ទីប្រឹក្សាសន្តិសុខជាតិអុីរ៉ង់​លោក Hossein Dehganបានបញ្ជាក់ថា ទីក្រុងតេអេរ៉ង់ មានសិទ្ធិក្នុងការវាយប្រហារសងសឹក។
មន្ទីរបញ្ចកោណអាមេរិកជឿជាក់ថា អុីរ៉ង់​នឹងមិននៅស្ងៀមឡើយចំពោះការសម្លាប់មន្ត្រីជាន់ខ្ពស់របស់ខ្លួនជាបន្តបន្ទាប់បែបនេះ ។ កត្តាទាំងនោះហើយបានជាអាមេរិកបញ្ជូនក្រុមនាវាផ្ទុកយន្តហោះដឹកនាំដោយUSS Nimitz (CVN-68) ព្រមទាំងនាវាចម្បាំងបំពាក់កាំជ្រួចមីស៊ីលជាច្រើនផ្សេងទៀតត្រៀមកម្ទេចទីតាំងបរមាណូទាំងអស់របស់អុីរ៉ង់​។
ជាមួយគ្នានេះដែរ អាមេរិកក៏បាន បញ្ជូនយន្តហោះស៊ើបការណ៍P-8 Poseidon ទៅតាមដានសកម្មភាពនៅតំបន់សមុទ្រពែក្ស​ ដើម្បីតាមដាននាវាមុជទឹករបស់អុីរ៉ង់​។
អុីរ៉ង់​បានដឹងពីយុទ្ធសាស្ត្ររបស់អាមេរិកនិងសម្ពន្ធមិត្តក្នុងការវាយប្រហារកម្ទេចអុីរ៉ង់​​ទើបរដ្ឋាភិបាលអុីរ៉ង់ប្រុងប្រយ័ត្នខ្ពស់ មិនធ្វើអ្វីឆេវឆាវដូច​កាលពីថ្ងៃទី៤ខែមករាឆ្នាំ​២០២០នោះទេ។ នៅពេលនោះក្រោយពេលយន្តហោះគ្មានមនុស្សបើកអាមេរិក​វាយប្រហារសម្លាប់មេទ័ពអុីរ៉ង់នៅថ្ងៃទី ៣ខែមករា អុីរ៉ង់ក៏បានវាយប្រហារទៅលើទីតាំងយោធាអាមេរិកក្នុងប្រទេសអុីរ៉ាក់ភ្លាមដែរ៕ដោយ៖ធី រីណា


ចែករំលែក៖