ព័ត៌មានទាន់ហេតុការណ៍៖

លោកត្រាំ​ខឹងយ៉ាងខ្លាំងក្រោយអភិបាលរដ្ឋ​មិនព្រមលើកទូរស័ព្ទពេលឃើញលេខលោក

ចែករំលែក៖

មកទល់ពេលនេះមានមន្ត្រីជាច្រើន​បានធ្វើឲ្យលោកត្រាំ ដែលមានចរិតឆេវឆាវ ឆាប់ខឹង កាន់តែខឹងខ្លាំងទៀត ក្រោយពេលមន្ត្រីឃើញលេខលោកទូរស័ព្ទទៅ មិនលើកនិយាយ។
ជាក់ស្តែងអភិបាលរដ្ឋ Arizona លោក​Doug Ducey ជាមន្ត្រីរបស់គណបក្សសាធារណរដ្ឋ​​បានធ្វើឲ្យលោកត្រាំខឹង (ចេញផ្សែងតាមត្រចៀក) ក្រោយពេលលោកឃើញលេខរបស់លោកត្រាំហើយក៏ដាក់ទូរស័ព្ទចុះមិននិយាយ សូម្បីតែអនុប្រធានាធិបតីទូរស័ព្ទទៅក៏មិនលើកដែរ​។ សកម្មភាពខាងលើកើតឡើង​ក្រោយពេលលោកបានប្រកាសទទួលស្គាល់លទ្ធផលបោះឆ្នោតថាលោកបៃឌិនជាអ្នកឈ្នះ។
កាលពីខែកក្កដា លោក Doug Ducey បាននិយាយថា លោកបានដាក់សំឡេងរោទ៍ជាបទចម្រៀង Hail to the Chief សម្រាប់លេខរបស់ប្រធានាធិបតី​និងអនុប្រធានាធិបតី​។នៅពេលនោះលោកបានបញ្ជាក់ថា ការដាក់សំឡេងខុសពីគេគឺដើម្បីឲ្យដឹងថា នោះជាការទូរស័ព្ទមកពីសេតវិមាន។
ប៉ុន្តែក្រោយពេលលោកចុះហត្ថលេខាលើឯកសារទទួលស្គាល់លទ្ធផលបោះឆ្នោត លោកបៃឌិនជាអ្នកឈ្នះ នៅពេលនោះ លោកឮសូរទូរស័ព្ទរោទ៍បទHail to the Chief (លោកត្រាំតេមក)លោក(Doug Ducey) ក៏បានយកទូរស័ព្ទចេញពីហោប៉ៅហើយដាក់ទៅម្ខាងមិនឆ្លើយតបឡើយ។ សកម្មភាពទាំងនោះត្រូវបានក្រុមអ្នកសារព័ត៌មានថតបាន ហើយនេះជាករណីមិនឆ្លើយការហៅទូរស័ព្ទពីប្រធានាធិបតីដូណាល់ ត្រាំ​។ ប៉ុន្តែក្នុងពេលនោះ លោកកំពុងតែចុះហត្ថលេខាលើលិខិត ទទួលស្គាល់លទ្ធផលបោះឆ្នោត​ ទើបមិនលើកទូរស័ព្ទ។
លោកត្រាំបានស្តីបន្ទោសយ៉ាងខ្លាំង ដល់លោក​Doug Ducey ដែលប្រញាប់ទទួលស្គាល់លទ្ធផលលោកបៃឌិនជាអ្នកឈ្នះ​។ ក្នុងពេលនោះ មនុស្សជាច្រើនបានយល់ឃើញថា ការមិនលើកទូរស័ព្ទដោយសារតែ​លោកត្រាំ​អាចរារាំងការទទួលស្គាល់លទ្ធផលបោះឆ្នោតក្នុងរដ្ឋនេះ៕ដោយ៖ធី រីណា


ចែករំលែក៖