ភ្នំពេញ៖ ព្រះមហាក្សត្រ បានផ្តាំផ្ញើការសាកសួរសុខទុក្ខប្រកបដោយនឹក រលឹក ស្រឡាញ់ជាទីបំផុត អំពី សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវរ រាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល និងក្នុងព្រះបរមនាមផ្ទាល់របស់ព្រះអង្គ សូមជូនចំពោះបងប្អូន ក្មួយៗមានពិការភាពគ្រប់រូបនិងគ្រប់ក្រុមគ្រួសារ សូមមាន សុខភាពល្អ សុភមង្គល ជៀសផុតីពីការរាតត្បាតនៃជំងឺកូវីដ-១៩ ។
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យកោតសរសើរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ បានធ្វើឱ្យជីវភាពរស់នៅរបស់បងប្អូន កូនចៅ មានពិការភាពកាន់តែប្រសើរឡើងជាលំដាប់ ។ ព្រះមហាក្សត្រសូមសម្តែងនូវហប្ញទ័យគាំទ្រ ដោយស្មោះចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលមានឆន្ទៈខ្ពស់ប្រកបដោយភាពប្រាកដនិយម ក្នុងការលើកកម្ពស់សុខុមាលភាពជន់ងាយរងគ្រោះ ពិសេសជនមានពិការភាព ៕
ដោយ៖សិលា