ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍ឃ្មួញ ឃាត់ខ្លួនជនសង្ស័យ០២នាក់ជាបន្តបន្ទាប់ពាក់ព័ន្ធករណីគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ០២នាក់ត្រូវកម្លាំងប៉ុស្តិ៍នគរបាលឃ្មួញឃាត់ខ្លួនបានជាបន្តបន្ទាប់ពាក់ព័ន្ធករណីគ្រឿងញៀន។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទី១ឈ្មោះសាន សុងឃាត់ខ្លួន                                                                                                                                                                       នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ ម៉ោង០២ និង៣៥នាទី នៅចំណុចតាមផ្លូវបេតុង ភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ ជនសង្ស័យទី១ ឈ្មោះ សាន សុង  ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (ពិនិត្យទឹកនោមវិជ្ជមាន) ។

 ចំណែកជនសង្ស័យទី២ឈ្មោះ ប៉ុន ភាព  ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិសែនសុខ៧ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ សម្ភារដកហូតមាន (ក្រាមសថ្លា០១កូនថង់តូច  និងម៉ូតូ០១គ្រឿង )។                                                                                                                                                                                          ឃាត់ខ្លួននៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ ម៉ោង០២ និង០០នាទី នៅចំណុចតាមផ្លូវបេតុង ភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ 

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់រួមនឹងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីបន្ត ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖