ខេត្តបន្ទាយមានជ័យ៖ ក្មេងបុ្រសច៣នាក់ ត្រូវបានឪពុកម្តាយដឹកទៅសង្រ្គោះជាបន្ទាន់ភ្លាមខណៈដែលពួកគេ បានហូបផ្លែល្ហុងខ្វងបណ្តាលឲ្យពុល។ហេតុការណ៍នេះបានភ្ញាក់ផ្អើលឡើងនៅថ្ងៃទី០៣ខែធ្នូឆ្នាំ២០២០ នៅភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
លោក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា កុមារារងគ្រោះ ទាំង៣នាក់ មានឈ្មោះ ១,ឈ្មោះទី ភត្រា ភេទប្រុសអាយុ ៥ឆ្នាំ,២,ឈ្មោះ សំអាង រ៉ាយុន ភេទប្រុស អាយុ៥ឆ្នាំនិង៣ ឈ្មោះ សំអាង រ៉ាយុគ ភេទប្រុស អាយុ៣ឆ្នាំ ។
លោកអធិការបញ្ជាក់ថា នៅពេលកើតហេតុ ឪពុកម្តាយក្មេងទាំង០៣នាក់ មិនបាននៅផ្ទះ ដោយរវល់ទៅធ្វើកម្មករស៊ីឈ្នួលដកដំឡូងមីឲ្យគេ ហើយបានទុកក្មេងៗទាំងនេះនៅផ្ទះ ។ ពេលនោះក្មេងទាំង៣នាក់ បាននាំគ្នាបេះផ្លែល្ហុងខ្វងដែលដុះតាមរបងយកមកនាំគ្នាដុតហូបក៏ពុលក្អួតចង្អោរតែម្តងទើបមានការភ្ញាក់ ផ្អើលហើយត្រូវបានឪពុកម្តាយនិងអ្នជិតខាងដឹកបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកស្រុកស្វាយចេក។ក្រោយមក ដោយមានអាការៈធ្ងន់ធ្ងរ នៅវេលាម៉ោង១រសៀលថ្ងៃទី០៣ខែវិច្ឆិកា ក្មេងទាំង៣នាក់ ត្រូវបានបញ្ជូនគ្រូពេទ្យបង្អែកស្រុកស្វាយចេក ដាក់សេរូ៉មបញ្ជូនបន្តទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុននៅស្រុកមង្គលបូរី វិញ ហើយមកដល់ពេលនេះពួកគេហាក់មានសុខភាពប្រសើរខ្ល្លះៗហើយ៕ ដោយ៖ វណ្ណា